ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ការ​អំពាវនាវ​អភិបាលស្រុក​បរិបូណ៌​ទាំងអស់​គ្នា​ថា​យ៉ាងណា​នោះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយនៅ​ក្នុង​បណ្ដាញ​សង្គម​មាន​អ​ខោ​ន​ឈ្មោះ Boribo Distric (​បរិបូរ​ណ៌ ឌី​ស​ស្ទ្រី​ក​) ដែល​គេ​ស្គាល់​ថា ជា​អ​ខោ​ន​ផ្ទាល់ខ្លួន​របស់​លោក​អភិបាលស្រុក​បរិបូណ៌​បាន​ចេញ​សេចក្តី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ជលយាន​ទាំងអស់ នៅ​មាត់​កំពង់ទឹក…

ខេត្តកំពង់ឆ្នាំង ៖ ដោយនៅ​ក្នុង​បណ្ដាញ​សង្គម​មាន​អ​ខោ​ន​ឈ្មោះ Boribo Distric (​បរិបូរ​ណ៌ ឌី​ស​ស្ទ្រី​ក​) ដែល​គេ​ស្គាល់​ថា ជា​អ​ខោ​ន​ផ្ទាល់ខ្លួន​របស់​លោក​អភិបាលស្រុក​បរិបូណ៌​បាន​ចេញ​សេចក្តី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ជលយាន​ទាំងអស់ នៅ​មាត់​កំពង់ទឹក ឆ្នុកទ្រូ សូម​មេត្តា​កុំ​បើក​លឿន​ៗ​ពេក ដែល​បណ្តាល​ឲ្យ​កើតជា​រលក​ទឹកធំ​ៗ​ធ្វើ​ឲ្យ​បាក់ជើង​ទេ ផ្លូវ​ដែល​ទើប​កសាង​ថ្មី សូម​ជួយ​ថែរក្សា​ផ្លូវ​លេខ​៥២​របស់​យើង​ទាំងអស់​គ្នា ។

ជុំវិញ​សេចក្តី​អំពាវនាវ​នេះ​ភ្នាក់ងារ​កោះសន្តិភាព​បាន​សុំ​ធ្វើការ​បំភ្លឺ​ពី​លោក ឃួ​ន សៅ​រុំ​អភិបាលស្រុក​បរិបូណ៌​តាម​ទូរស័ព្ទ​ដោយ​លោក​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​បើកកាណូត​បា​ឡា​ស្មាច់​លឿន​ៗ​ពេក បណ្ដាល​ឲ្យ​មាន​រលក​ធំ​ៗ​ទៅ​វាយ​ផ្ទប់​នឹង​ជើងទេ​នៃ​ផ្លូវ​លេខ​៥២ ដែល​ទើបនឹង​ចាក់​ថ្មី បណ្ដាល​ឲ្យ​ធ្លាក់​បាក់​ដាច់​ធំ​ៗ​ច្រើន​កន្លែង​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ខ្លាច​បាក់​ស្រុត​ផ្លូវ​ថ្មី​នេះ​ជាក់​ជា​មិន​ខាន បើ​យើង​មិន​ជួយ​ទប់ស្កាត់​គ្នា​ទេ​នោះ ។

លោក​សុំ​ឲ្យ​អ្នកបើកបរ​ជល​យាន្ត​ទាំងអស់​សូម​បើក​យឺត​ៗ​វា​នឹង​មិន​មាន​រលក​អាច​ទៅ​វាយ​ជើងទេ​នៃ​ផ្លូវ​ដែល​ទើបនឹង​កសាង​នោះ​ឡើយ ។ លោក​សុំ​មិន​បាន​បញ្ជាក់​វែង​ឆ្ងាយ​ទេ ដោយសារ​តែ​រូប​លោក​កំពុង​តែ​បើកបរ​រថយន្ត​នាំ​ចៅ​ទៅ​មន្ទីរពេទ្យ ។ ប៉ុន្តែ​គោលបំណង​សំខាន់​របស់​លោក គឺ​សូម​ឲ្យ​បងប្អូន​អ្នក​ប្រើប្រាស់​ជលយាន​ទាំងអស់​នៅ​តំបន់​ឃុំ​ឆ្នុកទ្រូ សូម​មេត្តា​ជួយ​ថែរក្សា​ផ្លូវ​ដែល​ទើប​កសាង​ចាក់​ថ្មី​ទាំងអស់​គ្នា ព្រោះថា បច្ចុប្បន្ន​យើង​ឃើញ​ជើងទេ​ផ្លូវ​ថ្មី​ខាងលើ គឺ​បាន​បាក់​ស្ទើរ​គ្រប់កន្លែង​ទាំងអស់​ទៅ​ហើយ អាច​នឹង​បាក់​ស្រុត​នៅ​កន្លែង​ណាមួយ​ជា​ពុំខាន ។

​រំលឹក​ដែរ​ថា ផ្លូវ​លេខ​៥២​នេះ គឺ​បាន​ត​ភ្ជាប់​ពី​ចំណុច​ផ្សារ​ពន្លៃ​ចុះ​រហូត​ទៅ​ដល់​មាត់​កំពង់ទឹក​ឆ្នុកទ្រូ គឺជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​សម្រាប់​ដឹក​កសិផល​ក៏​ដូច​ជា ដឹក​ផល​នេសាទ​នានា ពី​តាម​តំបន់​ជា​ច្រើន​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ និង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង និង​មក​ពី​ស្រុក​ផាត់​សណ្ដាយ ខេត្តកំពង់ធំ​ផង​ដែរ ដែល​បច្ចុប្បន្ន​កំពុង​មានការ​មមាញឹក​ដឹក​ជញ្ជូន​ជា​រៀងរាល់ថ្ងៃ ។

ផ្លូវ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដក​សិទ្ធ​ពី​វិស័យ​ឯកជន​ដែល​គ្រប់គ្រង​ក្នុង​រយៈពេល​កន្លង​មក​ត្រូវ​បាន​រាជរដ្ឋាភិបាល​ក៏​បាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដើម្បី​ធ្វើ​ឲ្យ​ខ្ពស់​ផុត​ទឹក ទន្លេ​ឡើង​ក្នុង​ខែវស្សា និង​ត្រៀម​អភិវឌ្ឍន៍​តំបន់​ឆ្នុក​ទ្រ​មិន​ឲ្យ​មាន​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​លើ​ទឹក​ទៀត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ