ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងចិត្ត​មានមុខ​នាទី​សំខាន់​សម្រាប់​ការងារ

5 ឆ្នាំ មុន

តាម​ពិត​ទៅ​រាង​កាយ​យើង​នេះ​ត្រូវការ​ក​ម្លាំង​ចិត្ត​ណាស់ បើ​អស់កម្លាំង​ចិត្ត​ពេល​ណា ក្តី​សង្ឃឹម​ក៏​អស់​ពេល​នោះ​ដែរ​។ ចិត្ត​របស់​យើង​ក៏​ត្រូវការ​កម្លាំង​ដែរ ហើយ​កម្លាំងចិត្ត​នេះ ហាក់ដូចជា​សំខាន់​ណាស់ ព្រោះ​យើង​តែង​និយាយ​ខ្លួន​យើង ឬឮ​គេ​និយាយ​ថា បើ​អស់កម្លាំង​ចិត្ត​ហើយ រក​ធ្វើ​កិច្ចការ​អ្វី​ក៏​មិនកើត​ដែរ​។…

តាម​ពិត​ទៅ​រាង​កាយ​យើង​នេះ​ត្រូវការ​ក​ម្លាំង​ចិត្ត​ណាស់ បើ​អស់កម្លាំង​ចិត្ត​ពេល​ណា ក្តី​សង្ឃឹម​ក៏​អស់​ពេល​នោះ​ដែរ​។ ចិត្ត​របស់​យើង​ក៏​ត្រូវការ​កម្លាំង​ដែរ ហើយ​កម្លាំងចិត្ត​នេះ ហាក់ដូចជា​សំខាន់​ណាស់ ព្រោះ​យើង​តែង​និយាយ​ខ្លួន​យើង ឬឮ​គេ​និយាយ​ថា បើ​អស់កម្លាំង​ចិត្ត​ហើយ រក​ធ្វើ​កិច្ចការ​អ្វី​ក៏​មិនកើត​ដែរ​។ អ្នក​ដែល​ធ្វើ​អត្តឃាត​ភាគច្រើន​ជា​អ្នក​ដែល​អស់​ក​ម្លំ​ង​ចិត្ត​សម្រាប់​ការ​តស៊ូ​ក្នុង​ជីវិត បើ​ទោះជា​គេ​ជា​មនុស្ស​មាន​សុខភាព​ល្អ មាន​កម្លាំង​ពលំ​មាំមួន​ក៏​ដោយ​។

ព្រះ​បរម​សាស្តា លោក​ទ្រង់​ញាណ​ឃើញ​នូវ​សារសំខាន់​របស់​កម្លាំងចិត្ត​ដែល​មានមុខ​នាទី​សំខាន់​ក្នុង​ជីវិត ជា​ពិសេស​ចំពោះ​អ្នកដឹកនាំ​ដែល​ត្រូវ​ទទួលភារៈ​ធ្ងន់​ក្នុង​ការ​គ្រប់គ្រង​គេ​នោះ ទើប​បានជា​លោក​ដាក់​កម្លាំង​ចិត្តជា​គោល ជា​ទិស​ដៅ​មួយ​យ៉ាង​សំខាន់ ក្នុង​ចំណោម​គោល​ទាំង​១០​នៃ​ទសពិធរាជធម៌ សម្រាប់​ឱ្យ​អ្នកដឹកនាំ​ទាំងឡាយ​បដិបត្តិ​។ ស​ម្លាំ​ង​ចិត្ត​ក្នុង​ទសពិធរាជធម៌ គឺ​ខន្តី​នេះឯង​។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា អ្នក​ដែល​មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រកបការងារ គឺ​អ្នកមាន​ខន្តី​នេះឯង​ជា​ពិសេស​។ អស់​ខន្តី​ពេល​ណា អស់​ការ​អត់ធ្មត់​ពេល​ណា អស់​ការ​ព្យាយាម​ពេល​ណា កម្លាំងចិត្ត​ក៏​អស់​ពេល​នោះ ការ​សមគួរ​នឹង​ទទួលផល ក៏​អស់​ក្នុង​ពេល​នោះ​ដែរ ។