ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ញ៉ែ​ម សុគន្ធ យប់​ម៉ិ​ញ​កើត​អី​នឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​យ៉ាង​ពេញទំហឹង​ធ្វើ​ឱ្យ​បាក់​អស់​៣​កង់ ក្រោយមក​​មាន​គេ​ក៏​ឃើញ​បុរស​ម្នាក់​បើកទ្វារ​ចេញ​ក្នុង​រថយន្ត​ដែល​ជា​តារា​សម្តែង គឺ​លោក ញ៉ែ​ម សុគន្ធ ដែល​ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញា​ល់​ផ្អើល​កាលពី​ជាង​ម៉ោង​១១​យប់​ម៉ិ​ញ​នេះ​។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​យ៉ាង​ពេញទំហឹង​ធ្វើ​ឱ្យ​បាក់​អស់​៣​កង់ ក្រោយមក​​មាន​គេ​ក៏​ឃើញ​បុរស​ម្នាក់​បើកទ្វារ​ចេញ​ក្នុង​រថយន្ត​ដែល​ជា​តារា​សម្តែង គឺ​លោក ញ៉ែ​ម សុគន្ធ ដែល​ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញា​ល់​ផ្អើល​កាលពី​ជាង​ម៉ោង​១១​យប់​ម៉ិ​ញ​នេះ​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​អះអាង​ថា លោក​ញ៉ែ​ម សុគន្ធ ជា​តារា​សម្តែង និង​ជា​ពិធីករ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​​ឱ្យ​បាក់​ក្បាល​នាគ​ពុះ​ចែកផ្លូវ​៣​កង់ និង​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២​ឥ​១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​នឹង​ផ្លូវ​១៩៣ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការ​មន​។

ប្រភព​ពី​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ឈប់​ចត​នៅ​ចំណុច​នោះ​ប្រាប់​ថា មុន​កើតហេតុ​គឺ​គាត់​ឃើញ​​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK:5321 បើក​ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង លុះដល់​កន្លែង​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​បាក់បែក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​៣​កង់ ចំណែក​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​ខាង​មុខ​ទាំងស្រុង​រហូត​បើក​ទៅ​មុខ​លែង​រួច រីឯ​អ្នក​បើកបរ​ង​របួសស្រាល​។

ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​បង្ក​ដែល​ជា​តារា​សម្តែង និង​ជា​ពិធីករ​បាន​បើកទ្វារ​រថយន្ត​ចេញ​មក​ក្រៅ ហើយ​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រោយ​រថយន្ត​លោក​ឱ្យ​ឈប់ រួច​ក៏​ឡើង​ជិះ​រថយន្ត​នោះ​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​សង​សំណង​នៃ​ការ​ធ្វើ​ឱ្យ​ខូចខាត​នូវ​ទ្រព្យ​សម្បត្តិ​​រដ្ឋ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ