ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា… ព្រោះតែប្រញាប់ដឹកកូនមកប្រឡង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ សីហា នេះ ស្ថិត​នៅ​មុខ​វិទ្យាល័យ ហ៊ុន…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ សីហា នេះ ស្ថិត​នៅ​មុខ​វិទ្យាល័យ ហ៊ុន សែន វាល​រេញ ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ រវាង​រថយន្ត​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង ។

សេចក្តីរាយការណ៍​បន្ត​ថា​ ​រថយន្ត​មួយគ្រឿងគឺម៉ាក​​កូ​រ៉ូ​ឡា​ ពណ៌​សំបក​ឪឡឹក​ មាន​​​ស្លាក​លេខ​ភ្នំពេញ ២C​-១០៩៧ ​អ្នកបើក​ឈ្មោះ ប្រុ​ញ ប្រសិទ្ធិ  អាយុ​៤៣​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ម៉ុងឫ​ទ្ធី មាន​ទីលំនៅ​ក្នុងភូមិ​តា​ពៅ ​ឃុំ​តា​នៃ​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ ​ដោយសារគាត់​ប្រញាប់​ដឹក​កូន​មក​​ប្រលង ។ លុះ​មក​ដល់​​ចំណុច​កើត​ហេតុ មិនដឹង​បែប​ណា ក៏​បាន​បុក​ជាមួយ​រថយន្តម៉ាក​ហ៊ីយ៉ាន់​ដាយ ​ពណ៌.ស ពាក់​ស្លាក​លេខ​ព្រៃ​វែង ៣A-​០៨៨៥ អ្នកបើកបរ​បាន​គេចខ្លួនបាត់​​ហើយ  ។

បច្ចុប្បន្ន ​ជនរងគ្រោះត្រូវបាន​​បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ​ ។ ​ដោយឡែគ ​វត្ថុ​តាង​បាន​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ រង់ចាំដោះស្រាយ ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ