ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឈ្នះ​ចូល​គុក អ្នក​ចាញ់​ចូល​ពេទ្យ​នៅ​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ចិត្តខ្លាំង​គ្រាន់តែ​ទាស់សម្តី​គ្នា​បន្តិចបន្តួច​ទាញ​កាំបិតប៉័ងតោ​កាប់​ប្រហារ ទៅ​លើ​អ្នក​រួមការ​ងារ​ជាមួយ​គ្នា​ចំនួន​ពី​កាំបិត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​គួរ​រន្ធត់​។ បន្ទាប់​មក ជន​ដៃដល់​ត្រូវ​បាន នគរបាល​ក្រុង​បា​វិត​ចាប់​ឃាត់ខ្លួន រីឯ​បុរស​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ឯកជន​នៅ​ក្រុង​បា​វិត​។…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ចិត្តខ្លាំង​គ្រាន់តែ​ទាស់សម្តី​គ្នា​បន្តិចបន្តួច​ទាញ​កាំបិតប៉័ងតោ​កាប់​ប្រហារ ទៅ​លើ​អ្នក​រួមការ​ងារ​ជាមួយ​គ្នា​ចំនួន​ពី​កាំបិត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​គួរ​រន្ធត់​។ បន្ទាប់​មក ជន​ដៃដល់​ត្រូវ​បាន នគរបាល​ក្រុង​បា​វិត​ចាប់​ឃាត់ខ្លួន រីឯ​បុរស​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ឯកជន​នៅ​ក្រុង​បា​វិត​។ ហេតុការណ៍​នៃ​ការ​កាប់​ប្រហារ​គ្នា​នេះ បាន​កើត ឡើង​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក នៅ​ក្នុង​មណ្ឌល​កម្សាន្ត​បា​វិត ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត​។

បើ​តាម សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​៖ ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន​ពី​សន្តិសុខ ដែល​យាម​នៅ​មណ្ឌល​កម្សាន្ត​បា​វិតថា មាន ករណី​ហិង្សា​ដោយ​ចេតនា​មួយ បាន​កើតឡើង​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​មក លោក​អធិការដ្ឋាន​នគ​បាល ក្រុង​បា​វិត បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ដែរ ។ ជនសង្ស័យ​ឈ្មោះ សន សា​មុត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ សាន់​ហ្វេ​ង មាន​ទីលំនៅ ភូមិ ត្រពាំង​ថ្នា ឃុំ​រាជមន្ទីរ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

បើ​តាម​ភ្នាក់ងារ​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន យក​កាំបិតប៉័ងតោ​ទៅ​កាប់​លើ​ជន​រង​គ្រោះ​ឈ្មោះ ថាំ បូ​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ សាន់​ហ្វេ​ង ជាមួយ​គ្នា​មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង កាប់​មួយ​កាំបិត​ត្រូវ​ចំ​ក្បាល​ខាងក្រោយ និង​មួយ​កាំបិត​ចំ​ក​ផ្នែក​ខាងឆ្វេង​រង​បួស​ធ្ងន់ធ្ងរ​ហូរ​ឈាម​ជោគ​ដី​ដូច​គេ​អា​រក​មាន់​។ ប្រភព​ខាងលើ​បានឱ្យ​ដឹង ទៀត​ថា បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​ហើយ​សមត្ថកិច្ច​បាន​នាំ​ខ្លូ​ន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង បា​វិត ដើម្បី​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លូ​ន​ពិតជា​បាន​យក​កាំបិតប៉័ងតោ​ទៅ កាប់​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន មូលហេតុ​ទាស់​ពាក្យ​សម្តី​គ្នា​បន្តិច​បន្តូច​។ ក្រោយ​ពី​សាកសួរ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លូ​ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​បំពេញ​សំណុំរឿង រួច​បញ្ជូន​មក​កាន់ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​នៅ​ថ្ងៃ​ទី​៥ សីហា ២០១៨ តាម​នីតិវិធី​ច្បាប់​។ រីឯ​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​ក្រុង​បា​វិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ