ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងធម៌​ប្អូនធម៌​រាប់អាន​គ្នា​ណាស់ តែ​លទ្ធផល​ចុង​ក្រោយ​…

5 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ប្រភព​ព័ត៌មាន​ពី​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ សីហា ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​គោ​១​ក្បាល​។ ជនសង្ស័យ​ឈ្មោះ…

ខេត្តឧត្តរមានជ័យ ៖ ប្រភព​ព័ត៌មាន​ពី​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ សីហា ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​គោ​១​ក្បាល​។ ជនសង្ស័យ​ឈ្មោះ ឡេ​ង លី​គា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ប្រសើរ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ​យ័​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៣ ឈ្មោះ យ៉ុ​ង សំ​អុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​មក​រស់នៅ​ភូមិ​ជាមួយ​ឈ្មោះ ឡេ​ង លី​គា (​ជនសង្ស័យ​) ដោយ​បាន​រាប់អាន​គ្នា​ចាត់​ទុក ជា​បង​ប្អូនធម៌​ទៀត​ផង​។

ការ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ ឈ្មោះ យ៉ុ​ង សំ​អុល បាន​ជួយ​ការងារ​ដូច​ជា​ចិញ្ចឹម​ជ្រូក ធ្វើ​ចម្ការ និង​ជួយ​ធ្វើ​ម៉ូតូ​បងធម៌​(​ឡេ​ង លី​គា​)​ជា​រៀងរាល់ថ្ងៃ​។ លុះដល់​ឆ្នាំ​២០១៤ ឈ្មោះ ឡេ​ង លី​គា បាន​ទិញ​កូន​គោ​តូច​ៗ​ចំនួន​៣​ក្បាល​មក​ចិញ្ចឹម ហើយ​ពេល​នោះ​បាន​ឲ្យ​ទៅ​ឈ្មោះ យ៉ុ​ង សំ​អុល កូន​គោ​មេ​១​ក្បាល​ទុក​ចិញ្ចឹម​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។ លុះដល់​ចុងឆ្នាំ​២០១៥ ឈ្មោះ យ៉ុ​ង សំ​អុល បាន​ទៅ​រៀន​ធ្វើ​ម៉ូតូ​នៅ​ខេត្តកំពង់ធំ ហើយ​បាន​ផ្ញើ​សត្វ​គោ របស់​ខ្លួន​១​ក្បាល​នោះ​ទុក​ឲ្យ​បងធម៌​ជួយ​មើល​។ គ្រានោះ​ឈ្មោះ យ៉ុ​ន សំ​អុល ទៅ​រៀន​ជួសជុល​ម៉ូតូ មេគោ​នោះ​កើត​បានកូន​មួយ​ក្បាល ហើយ​កូន​នោះ​គឺ​ឈ្មោះ ឡេ​ង លី​គា បាន​យក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ដែល​ឈ្មោះ យ៉ុ​ន សំ​អុល មិន​បាន​ជំទាស់​ឡើយ និង​បាន​ប្រើ​ពាក្យ​ថាបើ​បងធម៌​យក​ក៏​យក​ចុះ​។

លុះ​ខែវិច្ឆិកា ឆ្នាំ​២០១៧ ឈ្មោះ យ៉ុ​ន សំ​អុល មក​ពី​រៀន​ធ្វើ​ម៉ូតូ​វិញ​ជនសង្ស័យ ឡេ​ង លី​គា ក៏​បាន​ប្រគល់​មេគោ​នោះ​ឲ្យ​ទៅ យ៉ុ​ន សំ​អុល មើលថែ​ដោយ​ខ្លួនឯង​វិញ ហើយ​ឈ្មោះ យ៉ុ​ន សំ​អុល ក៏​បាន​ទទួលយក​ទៅ​ចិញ្ចឹម​មើលថែ នៅ​ឯ​ផ្ទះ​ម្តាយ​របស់​ខ្លួនឯង​នៅ​ភូមិ​ទួល​ប្រសើរ​វិញ​ដែរ​។ នៅ​ថ្ងៃ​ទី​២៦ កក្កដា ២០១៨ ឈ្មោះ យ៉ុ​ន លី​គា ក៏​បា​ទាស់​ពាក្យ​សម្តី​ជាមួយ​ឈ្មោះ យ៉ុ​ន សំ​អុល ពី​រឿង​អស់​ផ្លែ​ខ្វិត​ពី​ដើម​។ ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ឈ្មោះ ឡេ​ង លី​គា ខឹង​ឈ្មោះ យ៉ុ​ន សំ​អុល ក៏​បាន​ទៅ​លួច​ដឹកគោ​មេ​របស់​ប្អូនធម៌ យក​ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន​បាត់​។

លុះដល់​ថ្ងៃ​ទី​២៨ កក្កដា ២០១៨ ពេល​ល្ងាច​ឈ្មោះ យ៉ុ​ន សំ​អុល​បាន​អញ្ជើញ​ប្រធាន​ភូមិ និង ប្រជា​ការពារ​ទៅ​ជួយ​សុំ​គោ ពី​បងធម៌​មក​វិញ តែ​ពេល​នោះ​ត្រូវ​បងធម៌​ឈ្មោះ ឡេ​ង លី​គា បាន​វាយ​ទៅ​លើ​ប្អូនធម៌​ឈ្មោះ យ៉ុ​ន សំ​អុល ចំនួន​បី​ដៃ និង​មិន​ព្រម​ប្រគល់​មេគោ​ឲ្យ​ប្អូនធម៌​វិញ​ទេ​។ ទើប​នៅ​ថ្ងៃ​ទី​០២ សីហា ២០១៨ ជន​រង​គ្រោះ​ឈ្មោះ យ៉ុ​ន សំ​អុល បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង ប្តឹង​បងធម៌​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ខ្លួន ដើម្បី​ទាមទារ​រក​យុត្តិធម៌​មក​វិញ​។ ក្រោយ​ពី​សមត​ត្ថ​កិច្ច​ទទួល​បាន​បណ្តឹង​ហើយ មន្ត្រី​ជំនាញ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​ធ្វើការ​ស្រាវជ្រាវ និង​បាន​កោះហៅ​ជនសង្ស័យ​ទៅ​សាកសួរ ដើម្បី​រក​ការ​ពិត ងាយស្រួល​រក​យុត្តិធម៌​ដល់​ភាគី​ដើមចោទ និង​ចុង​ចម្លើយ​។

ក្រោយ​ពី​សាកសួរ​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​មេគោ​របស់​ប្អូនធម៌​មែន​។ ដោយ​មានការ​សម្របសម្រួល ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ តម្រូវ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ និង​ចាប់​យក​វត្ថុ​តាង មេគោ​១​ក្បាល​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​។ ចំពោះ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន និង​កំពុង​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ការ​តាម​នីតិវិធី ៕

prd-8852422021116-high1.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ