ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ដុះ​សាច់​ដុំ​ភ្នែក​ត្រូវបាន​​លោកជំទាវ​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ​ជួយ​សង្គ្រោះ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ដុះ​សាច់ក្នុង​ភ្នែក​លៀន​ចេញមក​ក្រៅ​​​ ដែលសារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បានចុះ​ផ្សាយ​កាលពីថ្ងៃ​​ចន្ទ កន្លង​មក​នោះ ​ត្រូវ​បានលោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា​មាន​ក្តីអា​ណិត​អាសូរ ហើយ​បានចាត់​តាំង​លោក​ឌួង អេ​លីត នាយក​ពិធីការនាំ​ក្មេង​ប្រុស​រូបនោះ​ព្រម​ទាំង​​ឪពុកម្តាយ​ទៅមន្ទី​រពេទ្យ​ កាល់ម៉ែត​កាលពី​ព្រឹក​ថ្ងៃទី៧ ធ្នូ ​ដើម្បី​ឱ្យ​ក្រុម​វេជ្ជ​បណ្ឌិត​​ជំនាញ​កម្ពុជា និងបរ​ទេស​​ពិនិត្យ

រាជ​ធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ដុះ​សាច់ក្នុង​ភ្នែក​លៀន​ចេញមក​ក្រៅ​​​ ដែលសារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បានចុះ​ផ្សាយ​កាលពីថ្ងៃ​​ចន្ទ កន្លង​មក​នោះ ​ត្រូវ​បានលោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា​មាន​ក្តីអា​ណិត​អាសូរ ហើយ​បានចាត់​តាំង​លោក​ឌួង អេ​លីត នាយក​ពិធីការនាំ​ក្មេង​ប្រុស​រូបនោះ​ព្រម​ទាំង​​ឪពុកម្តាយ​ទៅមន្ទី​រពេទ្យ​កាល់ម៉ែត​កាលពី​ព្រឹក​ថ្ងៃទី៧ ធ្នូ ​ដើម្បី​ឱ្យ​ក្រុម​វេជ្ជ​បណ្ឌិត​​ជំនាញ​កម្ពុជា និងបរ​ទេស​​ពិនិត្យ និង​វាយតំលៃ​​ឈាន​ទៅ​ធ្វើ​ការ​វះ​កាត់ព្យា​បាល ។ លោកឌួង អេ​លីត នាយក​ពិធីការ​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​មាន​ប្រសាសន៍​ថា បន្ទាប់ពី​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ឃើញ​សារ​ព័ត៌​មាន​កោះ​សន្តិភាព​ចេញ​ផ្សាយ​ស្តីពី​ «​ក្មេង​​ប្រុស​ដុះសាច់​ក្នុងភ្នែក​លៀនចេញ​មកក្រៅ​គួរ​អា​ណិត» ​នោះកាលពីថ្ងៃទី៦ ធ្នូ ២០១០ លោក​ជំទាវ​បណ្ឌិត​​បានចាត់​តាំង​​ឱ្យលោកទៅ​លំ​នៅ​ឋាន​ក្មេង​ប្រុស​រូបនោះ​ដោយ​សហ​ការ​ជាមួយ​អាជ្ញា​ធរ​មូលដ្ឋាន ហើយ​នៅព្រឹក​ថ្ងៃ ទី៧ ធ្នូ ២០១០ លោកបាន​នាំ​ក្មេង​ប្រុស​ដុះ​​សាច់ក្នុង​ភ្នែក​រូបនេះ​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ឱ្យ​វេជ្ជបណ្ឌិត​​ជំនាញ​ពិនិត្យ​ និងព្យា​បាល ។

ឪពុក​កុមារា​អភ័ព្វ​បាន​និយាយ​ថា កូនប្រុស​របស់លោក​ត្រូវ​វេជ្ជ​បណ្ឌិត​​កម្ពុជា និងបរ​ទេសនាំ​គ្នា​មកពិនិត្យ​ភ្នែក​ដែល​ដុះ​​សាច់​ ហើយ​បញ្ជូន​ទៅពិនិត្យ​ឈាម ថត​​សួត អេ​កូ និងស្គែន​ នៅ​ព្រឹកថ្ងៃទី៨ ធ្នូ ២០១០ បន្ត​ទៀត តែ​​លទ្ធ​ផល​បែប​ណា​នោះ លោក​គ្រូពេទ្យ​មិន​ទាន់បាន​ឱ្យ​ដឹង​​ទេ ។ លោកវេជ្ជ​បណ្ឌិត​ជំនាញ​ជំងឺភ្នែក​មួយ​រូប​បាន​និយាយ​ថា ពេលនេះ​ក្រុមគ្រូពេទ្យ​មិន​ទាន់​ហ៊ាន​វាយ​តំលៃ​បែបណា​ទេ គឺ​រង់​ចាំ​លទ្ធផល​ពិនិត្យ​ឈាម សួត អេកូ និងស្គែន ហើយពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទើប​ឈាន​ទៅវះកាត់​យក​ដុំ​សាច់​នោះ ។ ​ពេលនេះ​វេជ្ជបណ្ឌិត​មិន​ទាន់​សន្និ​ដ្ឋាន​​អំពីដុំសាច់​ដែលដុះ​លៀនចេញ​មក​ខាងក្រៅ​បណ្តាល​មកពីជំងឺ​អ្វីនៅឡើយទេ ។ លោក​ឌួង អេលីត បានលើកឡើងថា ជា​និច្ច​កាល​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាក​បាទក្រហម​កម្ពុជា​តែង​តែ​យកចិត្ត​ទុក​ដាក់​ទៅលើ​ជីវ​ភាព​រស់នៅ​របស់ប្រជាពល​រដ្ឋ​​ទូទាំង​ប្រទេស​ដោយ​មិនប្រកាន់​ពណ៌សំបុរ​នោះ​ទេ ។ ជាក់ស្តែង​ដូចករណី​កុមា​រា​ដុះ​សាច់​នៅ​ភ្នែក​នេះ ពេលលោក​ជំទាវបណ្ឌិត​ជ្រាបភ្លាម បាន​ចាត់​តាំង​លោក​ឱ្យ​​ស្វែង​រក​ ហើយបញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ដោយ​មិន​ឱ្យ​ក្រុម​គ្រួសារ​ភ័យ​ព្រួយចំពោះ​ថវិកា​ព្យាបាល​ឡើយ ។

លោក​ប៉ុម សារុំ ជា​ឪពុក​កុមារា​អភ័ព្វ​បាន​ថ្លែង​ថា ​លោក​និងភរិយា​មាន​ក្តី​រំភើប​​រីក​រាយ​ក្រៃ​​លែងរកអ្វី​មកផ្ទឹម​ពុំ​បានឡើយ​​ បន្ទាប់ពី​ទទួល​ដំណឹង​ថា លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​អា​ណិត​អាសូរ ដល់កូនប្រុសរបស់លោក ហើយ​ជួយ​បញ្ជូន​ទៅ​ព្យា​បាលនៅ​មន្ទីរពេទ្យ​កាល់ម៉ែត​​ដោយពុំ​អស់ប្រាក់ ហើយ​លោក​​បានចាត់​ទុក​លោក​ជំទាវ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ជា​ម្តាយ​ទីពីរ ដែល​ស្រោច​​ស្រង់ជីវិត​​កូនរបស់លោក ។ ​ជាមួយ​គ្នានេះ​ដែរ ​លោកនិងភរិយា​ក៏មិន​ភ្លេច​គុណ​លោក​វេជ្ជបណ្ឌិត​ទាំង​អស់ ជាពិសេស​​​លោកវេជ្ជ​បណ្ឌិត​ឈាង រ៉ា នាយក​មន្ទីរ​​ពេទ្យ​កាល់ម៉ែត ​ដែលបានយក​ចិត្តទុក​ដាក់​​ជួយ​ជ្រោម​ជ្រែង​តាមដាន​ពិនិត្យសុខ​ភាព​​កូនរបស់លោក​ ។ ក្មេង​ប្រុស​​អភ័ព្វ​ដែលដុះ​ដុំ​សាច់​ក្នុងភ្នែក​ឈ្មោះ​បេន មករា អាយុ​៤​ឆ្នាំ ឪពុក​ឈ្មោះ​ប៉ុម សារុំ អាយុ​៣៧​ឆ្នាំ និងម្តាយ​ឈ្មោះ​​ជួប សារិន អាយុ​៣២​ឆ្នាំ ជា​ជាង​កាត់​សក់ ស្នាក់នៅ​ផ្ទះ​ជួល ក្នុងភូមិប៉ប្រកខាង​ត្បូង សង្កាត់​កាកាប ខណ្ឌ​ដង្កោ ។ កុមារអភ័ព្វ​ចាប់​ផ្តើម​កើត​ជំងឺ​នៅ​ភ្នែក​​ខាងឆ្វេងតាំង​ពីឆ្នាំ២០០៩មក ខណៈអាយុ​២​ឆ្នាំ ៕