ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ជុំ​បងប្អូន​ពេល​យប់ លុះ​ថ្ងៃ​បន្ទាប់​ដេក​ស្លា.ប់​ម្នាក់ឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត​ពិតជា​គ្មាន​អ្វី​ដែល​ទៀងទាត់​ឡើយ ថ្ងៃនេះ​ជួប​សើច​សប្បាយ​ក្អាកក្អាយ​ជុំ​បង​ជុំ​ប្អូន ក្រុម​គ្រួសារ​សាច់ញាតិ លុះ​ថ្ងៃស្អែក​ត្រូវ​បែក​ព្រាត់​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ជា​រៀង​រហូត​។ ជាក់ស្ដែង​បុរស​ម្នាក់ រួម​នឹង​ប្អូនស្រី បាន​នាំ​គ្នា​ទៅ​លេង​ផ្ទះ​បង ហើយ​ពេល​ទៅ​ដល់​មានកម្ម​វិធី​ផឹកស៊ី​ជុំ​គ្នា​យ៉ាង​សប្បាយ…

រាជធានី​ភ្នំពេញ ៖ ជីវិត​ពិតជា​គ្មាន​អ្វី​ដែល​ទៀងទាត់​ឡើយ ថ្ងៃនេះ​ជួប​សើច​សប្បាយ​ក្អាកក្អាយ​ជុំ​បង​ជុំ​ប្អូន ក្រុម​គ្រួសារ​សាច់ញាតិ លុះ​ថ្ងៃស្អែក​ត្រូវ​បែក​ព្រាត់​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ជា​រៀង​រហូត​។ ជាក់ស្ដែង​បុរស​ម្នាក់ រួម​នឹង​ប្អូនស្រី បាន​នាំ​គ្នា​ទៅ​លេង​ផ្ទះ​បង ហើយ​ពេល​ទៅ​ដល់​មានកម្ម​វិធី​ផឹកស៊ី​ជុំ​គ្នា​យ៉ាង​សប្បាយ ក្រោយ​ពេល​ស្រវឹង​បាន​ដេក​ស្នាក់​នៅផ្ទះ​បង​១​យប់​។ លុះ​ព្រឹក​ឡើង​បាន​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ​រួច​បាន ចូល​ដេក​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ហើយ​ក៏​បាន​ស្លាប់​ដោយ​គ្មាន​អ្នកដឹង​ឡើយ ចំណែក​ប្អូនស្រី​មិន​បាន​ត្រឡប់ ទៅ​ផ្ទះ​វិញ​ជាមួយ​ឡើយ​ព្រោះ​ជាប់រវល់​ជួយ​លក់​បង្អែម​បងប្អូន​។

ហេតុការណ៍​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ដេក​ស្លាប់​នោះ​ឈ្មោះ ឆៃ រ៉ា អាយុ​២៦​ឆ្នាំ​ជា​សិស្ស​រៀន​ភាសា​កូរ៉េ និង​មានមុខ​របរ​មួយទៀត​ធ្វើ​ជា​ជាងសំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​លេខ​៣ ផ្ទះ​ជួល​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១​។

តាម​ការ​សន្និដ្ឋាន​បុរស​នេះ​ស្លាប់​ដោយសារ​តែ​ជំងឺ​ខ្យល់គ ដែល បណ្ដាល​មក​ពី​គាត់​ផឹកស្រា​ច្រើន​កាលពី​វេលា​យប់​ហើយ​ពេល​ចូល​ដេក​ក៏​ស្លាប់​តែ​ម្ដង​។ ដោយឡែក​ស្ត្រី ម្នាក់ ឈ្មោះ ឆៃ សា​រ៉េ​ត អាយុ​១៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​បុរស ដែល​ស្លាប់​នោះ​បាន​និយាយ​ថា នាង និង​បងប្រុស​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា ហើយ​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា បងប្រុស​ខាងលើ​បាន​បបួល​នាង​ទៅ​លេង​ផ្ទះ​បងប្រុស​ម្នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ​។

លុះ​ពេល​ទៅ​ដល់​បាន​បង្កើត​កម្មវិធី​ផឹកស៊ី​សប្បាយ​ជួបជុំ​គ្នា រហូត​ដល់​ស្រវឹង​ទើប​ឈប់ ហើយ​បងប្រុស​នាង និង​នាង​បាន​សម្រេចចិត្ត​ដេក​នៅផ្ទះ​បង​១​យប់ មិន​បាន​ត្រឡប់​ទៅ បន្ទប់​ជួល​ទាំង​យប់​វិញ​ឡើយ​។ លុះដល់​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​ទី​៥ ខែសីហា ដែល​ជា​ថ្ងៃ​បន្ទាប់ បងប្រុស​ដែល​ជា​ជន​រង​គ្រោះ​រូប​នោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​បន្ទប់​ផ្ទះ​ជួល​វិញ​តែ​ម្នាក់ឯង ចំណែក​នាង​មិន​បាន​ទៅ​ជាមួយ​ឡើយ​ព្រោះ​ជាប់រវល់​ទៅ​ជួយ​លក់​បង្អែម​បងប្អូន​។ ស្ត្រី​ខាងលើ​បាន រៀបរាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នាង​មិន​ស្មានថា មានរឿង​បែប​នេះ​កើតឡើង​ឡើយ ហើយដោយ​សារ​តែ រវល់​ការងារ​ច្រើន​។

រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ទើប​នាង និង​បងប្អូន​ផ្សេង​ទៀត បាន​នាំ​គ្នា​ខ​ល​រក​ជន​រង​គ្រោះ​ដើម្បី​សួរនាំ​ពី​សុខភាព​គាត់​ព្រោះ​ដឹង​ថា​ពី​ល្ងាច​ស្រវឹង​ខ្លាំង​។ ប៉ុន្តែ​ខណៈនោះ​ខ​ល​ចូល​ជា​ច្រើន​ដង​បែរជា​គាត់​មិន​ទទួល​សោះ​ទើប​មានការ​សង្ស័យ​ក៏​បាន​នាំ​គ្នា​ទៅ​មើល តែ​ពេល​ទៅ​ដល់​ឃើញ​បិទទ្វារ​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ជាប់​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​នាង និង​បងប្អូន​បាន​ស្រែកហៅ​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ឮ​ឆ្លើយ ឬ​ចេញ​មក​បើកទ្វារ​ឡើយ ទើប​ធ្វើ​ឲ្យ​រឹតតែ​មាន ការ​ងឿងឆ្ងល់​កាន់តែ​ខ្លាំង​ឡើង​ៗ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ថែម​ទៀត​។

ខណៈនោះ​ដោយ​មានការ​សង្ស័យ​ខ្លាច​គត់​ចងក​សម្លាប់​ខ្លួន​អ្នក​ជិតខាង​ក៏​បាន​នាំ​គ្នា​ជួយ​ឡើង​អឺត​មើល​តាម​ប្រហោង​ឥដ្ឋ​ខ្យល់ ប៉ុន្តែ​មិន​បាន​ឡើយ​។ បន្ទាប់​មក​មក​នាំ​គ្នា​យក​រណារ​អារ​ដែក​របស់​អ្នក​ជិតខាង​ទៅ អារផ្ដាច់​ទ្វារ រួច​បើក​ចូល​ទៅ​មើល​ដល់​ក្នុង​បន្ទប់ ទើប​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​ឥដ្ឋការ៉ូ ក្បាល​ចូល​ក្រោម​គ្រែ​បាត់​ទៅ​ហើយ​។ ក្រោយ​ពេល​កើតហេតុ​បងប្អូន​បាន រាយការណ៍​ជូន​នគរបាល ប៉ុស្ដិ៍​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​រាយការណ៍​បន្ដ​ទៅ​កាន់​ន​គេ​បាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ហើយ​លទ្ធផល​សង្ស័យ​ថា បុរស​នោះ​ស្លាប់​ដោយ​ជំងឺ​ខ្យល់គ​៕
https://youtu.be/Gn5-sdzgByM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ