ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​មន្ត្រី​យោធា​ប្រើ​កាំភ្លើង វាយ​ក្បាល​អ្នកលក់​ប្រហិត​ទៅ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃ​ទី​៥ កក្កដា​នេះ ត្រូវ​បាន​ចាត់​បញ្ជូន​មន្ត្រី​យោធា​ម្នាក់ ដែល​ពាក់ព័ន្ធ​ប្រើ​កាំភ្លើង វាយ​ក្បាល​អ្នកលក់​ប្រហិត​បណ្ដាល​ឱ្យ​រង​របួស ដើម្បី​ជូន​តំណាង​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃ​ទី​៥ កក្កដា​នេះ ត្រូវ​បាន​ចាត់​បញ្ជូន​មន្ត្រី​យោធា​ម្នាក់ ដែល​ពាក់ព័ន្ធ​ប្រើ​កាំភ្លើង វាយ​ក្បាល​អ្នកលក់​ប្រហិត​បណ្ដាល​ឱ្យ​រង​របួស ដើម្បី​ជូន​តំណាង​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ដែល​សំណុំរឿង​នោះ បាន​ស្ថិត​នៅ​ដៃ​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ​។

ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ស្នាក់​នៅផ្ទះ​លេខ​៥៩Q ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ យ៉ែ​ម វណ្ណៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ប្រហិត ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​គោក​ឃ្លៀង សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ របួស​ដៃ​ខាងស្តាំ និង​របួស​លើ​ក្បាល ត្រង់​សៀតផ្កា​ខាងឆ្វេង​។

គួរ​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​២ សីហា នៅ​ចំណុច​តាម​ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ​។ ថ្ងៃ​កើតហេតុ ឈ្មោះ សៅ ចាន់​ធី បាន​បើករថយន្ត​របស់​ខ្លួន​ម៉ាក កាម​រី​បា​ឡែ​ន​របស់​ខ្លួន ដល់​ចំណុច​ខាងលើ បាន​ជ្រុល​ទៅ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត​របស់​ឈ្មោះ យ៉ែ​ម វណ្ណៈ​។ ពេល​រថយន្ត​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត​ហើយ ឈ្មោះ សៅ ចាន់​ធី មិន​បាន​ឈប់​រថយន្ត ដើម្បី​ធ្វើការ​ដោះស្រាយ ជាមួយ​អ្នកលក់​ប្រហិត​ទេ ភ្លាម​នោះ​អ្នកលក់​ប្រហិត​បាន​យក​ដុំ​ថ្ម គប់​ទៅ​លើ​រថយន្ត​របស់​ឈ្មោះ សៅ ចាន់​ធី បណ្តា​ឱ្យ​បែ​កញ្ចក់​ខាងស្តាំ និង​បាន​ផ្លា​តទៅ​ត្រូវ​រថយន្ត ម៉ាក​ព្រូស របស់​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ​។

ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ បាន​ទាញ​យក​កាំភ្លើងខ្លី ម៉ាក​P08 ចេញពី​ក្នុង​ឡាន​របស់​ខ្លួន ហើយ​ស្ទុះ​ទៅ​វាយ​លើ​ជន​រង​គ្រោះ យ៉ែ​ម វណ្ណៈ បណ្តាល​ឱ្ប​ត្រូវ​ក្បាល និង​សៀតផ្កា​ខាងឆ្វេង​។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង បាន​ធ្វើការ​នាំ​ខ្លួន ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ ក្រោយ​ពី​សាកសួរ​ហើយ សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​សុំ​ការ​សម្រេច ពេល​នោះ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ នួន ប៉ូ បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​។

នៅ​ល្ងាច​ថ្ងៃ​ទី​៥ សីហា តំណាង​អយ្យការ​បាន​ធ្វើការ​សាកសួរ ជន​ត្រូវ​ចប់​សព្វគ្រប់​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ឈ្មោះ នួន ប៉ូ នៅឡើយ​ទេ ដូច្នោះ​ជនសង្ស័យ​ត្រូវ​បាន​ធ្វើ​ទៅ​សមត្ថកិច្ច​គ្រប់គ្រង​បណ្តោះអាសន្ន​វិញ និង​តម្រូវ​ឲ្យ​បញ្ជូន​ទៅ​ព្រឹក​ថ្ងៃ​ទី​៦ សីហា ទៀត ដើម្បី​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​អាស្រ័យ​លើ​អង្គហេតុ នៃ បទល្មើស​៕
https://youtu.be/Y1VvfrehzJM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ