ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនជាតិ​ថៃ​៣​នាក់ ក្នុង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​បឋម​សា​ឍ…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​យប់ ដោយ​មានការ​រាយការណ៍​ពី​ម្ចាស់​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ថា៖

សង្ស័យ​មាន​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​លេខ​៦៧ នៅ​ជាន់​ទី​០៣ (​ជនជាតិ​ថៃ​) ពេល​នោះ​កម្លាំង​ជំនាញ​នៃ អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​ផ្ទាល់​បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង ដោយ​មានការ​ចូលរួម​ពី​លោក មេ​ភូមិ​ប៉ោយ​ប៉ែ​ត ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ជា​ជនជាតិ​ថៃ​។

លោក​អធិការ​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ​១-​ឈ្មោះ អាក់​ខា រាក់​ដេ​ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល លេខ​៦៧ ភូមិ​ប៉ោត​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ ឆា​លួ​យ ខូ​ក​ថង ភេទ ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​គ្មាន​,៣-​ឈ្មោះ ជិ​រ៉ា​ក់​ផា​ន់ ជី​រាក់​សិន​ប៉ាក់​វ៉ា​ត់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ គ្មាន​។

ជាមួយនឹង​កា​រប​ង្ក្រា​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តា​មាន ម្សៅ​ស​ថ្លា​ក្រាម ចំនួន​១៥​ថង់​តូច​,​ថ្នាំ​គ្រាប់ ពណ៌​ផ្ទៃមេឃ ចំនួន​០១​គ្រាប់ សង្ស័យ​(​ថ្នាំ​ក្រ​វី​) ,​ថ្នាំ​គ្រាប់ wy ចំនួន​៤១០​គ្រាប់​, ដែកកេះ ចំនួន​០៨,​ថង់​កិប​មាត់​សម្រាប់​ច្រកថ្នាំ​ញៀន មួយ​ចំនួន​, បំពង់​កែវ​ចំនួន​០២​កំណាត់​,​ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​០១ ពណ៌​ខ្មៅ​,​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង។

លិខិតឆ្លងដែន​ចំនួន​០១ ,​ប័ណ្ណ​ប្រជាជន​ចំនួន​០១ (​ថៃ​) ,​លុយ​បាត​ចំនួន​៥៣​បាត (​កាក់​សុទ្ធ ),​ប័ណ្ណបើកបរ​ចំនួន​០២, កាបូប​ដាក់​លុយ​ពណ៌​សូកូឡា និង​ឯកសារ​មួយ​ចំនួន​។ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ