ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ជាមួយ​ស្វាមី​បន្តិចបន្តួច សម្រេច​ផ្ដាច់ជីវិត​ទៅ​ចោល​កូន

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ដោយសារ​មូលហេតុ​ទំនាស់​ជាមួយ​ប្តី​បន្តិចបន្តួច ស្ត្រី​ម្នាក់​បាន​លួច​ទៅ ចងក​នឹង​ក្រមា​ស្លាប់​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ ដោយសារ​មូលហេតុ​ទំនាស់​ជាមួយ​ប្តី​បន្តិចបន្តួច ស្ត្រី​ម្នាក់​បាន​លួច​ទៅ ចងក​នឹង​ក្រមា​ស្លាប់​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​សា​ម៉ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល ឃុំ​ស្វាយ​រំពារ ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ យ៉ឹ​ម សេ​ដា អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​សា​ម៉ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប បាន​ចងក​សម្លាប់​ខ្លួនឯង គឺ​ចង​នឹង​ក្រមា​ពណ៌​ខ្មៅ ចង​ជាប់​ទៅ​នឹង​ផ្ទោង​រោង​ក្នុង​ជង្រុក​ស្រូវ​ខាងក្រោយ​ផ្ទះ ចម្ងាយ​៣​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​នៅ​ចន្លោះ ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​។

មុន​ចងក ស្ត្រី​រង​គ្រោះ​បាន​សរសេរ​បណ្តាំ​ទុក ជា​ច្រើន​សន្លឹក​ផង​ដែរ ទុក​ឲ្យ​កូន​ៗ និង​បាន​ផ្តាំ​ឲ្យ​កូនច្បង​ជួយ​មើលថែ​ប្អូន​ផង​។ ប្រភព​ដដែល​បន្ត​ថា មូលហេតុ​ចងក​ធ្វើ​អត្តឃាត​នេះ ដោយសារ​ស្ត្រី​រង​គ្រោះ​មាន​ទំនាស់​ជាមួយ​ប្ដី​បន្តិចបន្តួច ក៏​ខឹង​ប្ដី​លួច ទៅ​ចងក​សម្លាប់​ខ្លួនឯង​តែ​ម្ដង​។ រីឯ​អ្នកស្រុក​បាន​ឲ្យ​ដឹង​ថា ការ​ឈ្លោះប្រកែក​គ្នា​នេះ​កើតឡើង រឿង​ជំពាក់​បំណុល​គេ តែ​មិនដឹង​ថា​ប៉ុន្មាន​ទេ ទើប​មាន​ទំនាស់​កើតឡើង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​តូចចិត្ត​នឹង​ប្តី ទើប​គិត​ខ្លី​បែប​នេះ​។

រីឯ​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ​។ ក្រោយ​ពី​ពិនិត្យ​សព​រួច​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ