ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង​ជិត​៣.០០០​គ្រាប់ គ្រូពេទ្យ​រាប់​ស្ទើរតែ​វង្វេង

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ​៥៦​ឆ្នាំ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​គ្រូពេទ្យ ដោយសារ​តែ​មាន​ក្រួស​ក្នុង​តម្រងនោម​ដល់​ទៅ​ជាង​៣.០០០​គ្រាប់​។ អ្នកស្រី Zhang…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ​៥៦​ឆ្នាំ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​គ្រូពេទ្យ ដោយសារ​តែ​មាន​ក្រួស​ក្នុង​តម្រងនោម​ដល់​ទៅ​ជាង​៣.០០០​គ្រាប់​។

អ្នកស្រី Zhang មក​កាន់​មន្ទីរពេទ្យ​មួយ​ក្នុងស្រុក Changzhou ខេត្ត Jiangsu ព្រោះតែ​មាន​​បញ្ហា​ឈឺ​ខ្នង និង​ក្តៅខ្លួន​អស់​ពេញ​មួ​យស​ប្តា​ហ៍​។ ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​រួច គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា អ្នកស្រី​មាន​គ្រាប់​ក្រួស​ក្នុង​តម្រងនោម ដោយ​ត្រូវ​ធ្វើការ​វះកាត់។

ក្រោយ​ពី​ធ្វើការ​វះកាត់​រួច គ្រូពេទ្យ​បាន​យក​គ្រាប់​ក្រួស​ចេញពី​ក្នុង​តម្រងនោម ដែល​មាន​ចំនួន​សរុប​ជិត​៣០០០​គ្រាប់​។ ដោយសារ​តែ​ចង់​ដឹង​ច្បាស់ គ្រូពេទ្យ​ក៏​នាំ​គ្នា​រាប់​ម្តង​មួយ​ៗ ហើយ​ក៏​ឃើញ​ថា មាន​ចំនួន ២៩៨០​គ្រាប់​។

ចំនួន​នេះ​អាច​នឹង​ធ្វើ​ឲ្យ​យើង​គិត​ថា អាច​ជាប់​កំណត់​ត្រា​ពិភពលោក Guinness បាន​ហើយ​។ តែ​តាម​ពិត​នោះ គឺ​ធ្លាប់​មាន​អ្នក​កើត​ក្រួស​ច្រើន​ជាង​នេះ​ទៅ​ទៀត​។ កាលពី​ឆ្នាំ​២០០៩ អ្នកជំងឺ​ជនជាតិ​ឥណ្ឌា​ម្នាក់ មាន​គ្រាប់​ក្រួសតម្រងនោម​ដល់​ទៅ ១៧២១៥៥​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ