ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ! បន្លំ​ជានា​រី​សម្លា.ប់​​មនុស្ស​​៣៥​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បើ​តាម​តុល្យការ​មួយ​នា​ថ្ងៃ​ទី​៤​ ខែ​សីហា​ ឆ្នាំ​២០១៨ នៃ​ការ​វាយ​ប្រហារ​អត្តឃាត កាលពី​ថ្ងៃ​ទី​៣ ​សីហា នៅ​ក្នុង​ព្រះ​វិហា​រស៊ី​អ៊ី​ត​មួយ​ ស្ថិត​ក្នុង​ទីក្រុង​ហ្គា​ដេ​ស…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បើ​តាម​តុល្យការ​មួយ​នា​ថ្ងៃ​ទី​៤​ ខែ​សីហា​ ឆ្នាំ​២០១៨ នៃ​ការ​វាយ​ប្រហារ​អត្តឃាត កាលពី​ថ្ងៃ​ទី​៣ ​សីហា នៅ​ក្នុង​ព្រះ​វិហា​រស៊ី​អ៊ី​ត​មួយ​ ស្ថិត​ក្នុង​ទីក្រុង​ហ្គា​ដេ​ស ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ចំនួន​អ្នក​ស្លាប់​បាន​​ឡើង​ដល់​៣៥​នាក់ ហើយ​​មនុស្ស​៩៤​នាក់​ទៀត​​រង​របួស​។

ការ​វាយប្រហារ​ដោយ​ជន​អត្តឃាត​២​នាក់​បន្លំ​ខ្លួន​ជានា​រី​​នៅ​ក្នុង​ព្រះ​វិហា​រស៊ី​អ៊ី​ត​នេះ ប្រកាស​​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ ​ក្នុង​ចំណោម​អ្នក​ស្លាប់មាន​កុមារ​៣​នាក់​ រួច​ក្នុង​ចំណោម​អ្នក​របួស​១៧​នាក់​​កំបុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយ​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ក្រុង​កា​ប៊ុល​។ បើតាម​​តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​ស្លាប់​២៩​នាក់ ​និង​របួស​៨១​នាក់​។

ជន​អត្តឃាត​២​នាក់​​នេះ​បាន​បន្លំ​ខ្លួន​ជានា​រី​លាក់​គ្រឿងផ្ទុះ​ក្នុង​សម្លៀក​បំពាក់​របស់​​ពួក​គេ ហើយ​បាន​ចូលទៅ​ក្នុង​ព្រះ​វិហារ ពេល​មាន​ពិធី​សូត្រធម៌​នា​​ថ្ងៃ​សុក្រ ​ហើយបាន​​បាញ់​រះ​លើ​​មនុស្ស​ម្នា​មុន​ពេល​ចុ​ត​គ្រឿងផ្ទុះ​នៅ​ជាប់​ខ្លួន​ពួក​គេ​ឲ្យ​ផ្ទុះ បង្ក​ឲ្យ​មានការ​ផ្អើល​ជ្រួល​ច្របល់​​ពេញ​ព្រះ​វិហារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ