សងសឹក​វិញ​នៃការ​ដាក់​ទណ្ឌកម្ម​បណ្ដា​រដ្ឋមន្ត្រី​អា​មេ​រិ​ក


ប្រទេស​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​ តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៤​សីហា ឲ្យ​ផ្អឹប​ទុកទ្រព្យ​ស​ម្បិ​ត្តរបស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ដែល​មាននៅ​តួ​ក​គី ជា​ការ​តបត​វិញ ​ចំពោះ​ទណ្ឌកម្ម​ប្រហាក់ប្រហែល​គ្នា​នោះ​ដែល​ក្រុង​វ៉ា​ស៊ិ​ន​តោន ​បាន​ដាក់​ប្រឆាំង​តួ​ក​គី ទាក់ទិន​នឹង​ការ​ឃុំឃាំង​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​ម្នាក់​។

ទោះបី​យ៉ាងណា​ប្រធានាធិបតី​តួ​ក​គី ហាក់ដូចជា​ចង់​ទប់​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​​ប្រទេស​ទាំង​២ ដែល​សុទ្ធតែ​ជា​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់ ខណៈ​ដែល​សេដ្ឋកិច្ឋ​តួ​ក​គី​ កំពុង​មាន​ភាព​ផុយ​ស្រួយ​ស្រាប់ អាច​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​តាម​រយៈ​ទណ្ឌកម្ម​បន្ថែម​ទៀត​។

ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​នាទី​ក្រុង​អង់កា​រ៉ា លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា រហូត​ដល់​យប់​ថ្ងៃ​ទី​៣​សីហា​ យើង​នៅ​តែ​មានការ​អត់ធ្មត់​។​ ពេល​នេះ​ខ្ញុំ​ផ្ដល់​ការ​ណែនាំ​ថា យើង​នឹង​ផ្អឹប​​ទុកទ្រព្យ​សម្បត្តិ​នៅ​តួ​ក​គី​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ និង​រដ្ឋមន្ត្រី​មហាផ្ទៃ​អា​មេ​រិ​ក​។

សេចក្ដីថ្លែងការណ៍​នេះ​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់ ចំពោះ​ការ​សម្រេច​របស់​អា​មេ​រិ​ក ដាក់​​ទណ្ឌកម្ម​រដ្ឋមន្ត្រី​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​យុត្តិធម៌​តួ​ក​គី ដែល​ទទួល​ការ​ចោទប្រកាន់​ថា ជាប់​ទាក់ទិន​ដោយ​ផ្ទាល់​នឹង​ការ​បន្ត​ឃុំខ្លួន​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​លោក ANDREW BRUNSON៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ