ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចផ្សេងគ្នា​ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​សន្តិសុខ រួម​ជាមួយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៦​កញ្ចប់ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​​ផង​ដែរ​។ ហេតុការណ៍​នោះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​សន្តិសុខ រួម​ជាមួយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៦​កញ្ចប់ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​​ផង​ដែរ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ឯក សា​រិ​ន អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ហើយ​កម្លាំង​នគរបាល​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​តូច និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ព្រមទាំង​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១HB-៨៣០១​។ ចំណែក​ម្នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ ហើយ​កម្លាំង​នគរ​បាន​ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់​ធំ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា អុិច​ស៊ិ​ន​ទ័​រ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FQ-៩៨១៦ ហើយ​ជន​នេះ​ត្រូវ​ចាប់ខ្លួន​នៅ​តាម​ផ្លូវ​ចូល​ផែស្ងួត ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ខាងលើ​បាន​ធ្វើការ​ស្រាវជ្រាវ​លើ​មុខសញ្ញា​បទល្មើស​គ្រប់​ប្រភេទ ហើយ​ក្រោយមក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជនសង្ស័យ​កំពុង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ទាំង​២​ចំណុច​នោះ ទើប​កម្លាំង​ចុះ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ភ្លាម​ៗ​តែ​ម្ដង បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ