ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​តិច​ទេ ​មើលចុះ​មនុស្ស​ដល់​ទៅ​៧​នាក់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពត​ជំ​ហ៊ាន​ដំបូង​ដឹកនាំ​បង្ក្រាប​ពី លោក​វរសេនីយ៍ត្រី​ស្វាយ ប្រុស អធិការ​នគរបាល​ស្រុក​ដងទង់ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង ក្នុងស្រុក​ដងទង់ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤…

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពត​ជំ​ហ៊ាន​ដំបូង​ដឹកនាំ​បង្ក្រាប​ពី លោក​វរសេនីយ៍ត្រី​ស្វាយ ប្រុស អធិការ​នគរបាល​ស្រុក​ដងទង់ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង ក្នុងស្រុក​ដងទង់ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ឡ​១០ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​ឃ្ជា​យ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត ។

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ នៅ វុ​ទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ។ វត្ថុ​តាង​រឹបអូស​បាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ចំនួន​៦​កញ្ចប់​ធំ និង​៧​កញ្ចប់​តូច ដែល​មាន​ទម្ងន់​១៥ .១០ ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ គ្រឿង កូន​ថង់​សម្រាប់​ច្រកថ្នាំ​មួយ​ចំនួន​ធំ លុយ​ខ្មែរ​ចំនួន​១៧៣០០​រៀល ។

ជំ​ហ៊ាន​បន្ទាប់ ពី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ខាងលើ​បាន​ហើយ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ រួច​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ដដែល​បាន​បន្ត​ចុះ​ទៅ​បង្ក្រាប​មុខសញ្ញា​នៅ​ស្រុក​អង្គរ​ជ័យ និង​ក្នុង​ខេត្តតាកែវ តាម​ចម្លើយ​របស់​ជនសង្ស័យ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មានការ​ស​ម្រួ ល​នីតិវិធី​ដោយ លោក ជ័យ រឹ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។

ការ​ចុះ​បង្ក្រាប​ក្នុង​ជំ​ហ៊ាន​បន្ទាប់​នោះ​នៅ​ចំណុច​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ដែល​ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទូច ភា​រិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្គរ​ទូង ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ ដែល​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន ២​កញ្ចប់​តូច ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចុះ​បង្ក្រាប​នៅ​ចំណុច​ភូមិ​ត្រពាំង​ត្របែក ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ប្រុស​ស្រី​ចំនួន​៥​នាក់ រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៥៩​កញ្ចប់ ក្នុង​នោះ​ចំនួន​២៤​កញ្ចប់​ធំ ។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ឃាត់ខ្លួន​បាន​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​មានឈ្មោះ ១- ឈ្មោះ ញ៉េ​ប ស្រី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ២- ឈ្មោះ ញ៉េ​ប អៀ​ច ភេទ​ស្រី អាយុ ៥០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ៣ – ឈ្មោះ ណ​ម វ​ល័​ក្ខ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​តា​តៃ ឃុំ​ញ៉ែញ៉ង់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ៤- ឈ្មោះ ណ​ម សា​រុណ ភេទ​ប្រុស អាយ​២២​ឆ្នាំ នៅ​ភូមិ​ឃុំ​ខេត្ត​ដូច​គ្នា ។ ៥ – ឈ្មោះ ប៉ោះ ពាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ខ្លោងទ្វារ ឃ៉ុំ​រនាម ស្រុក​ត្រាំ​ង ខេត្តតាកែវ ។

លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​៧​នាក់ រួម និង​វត្ថុ​តាង​ថ្នាំ​ញៀន​កំពុង​ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ