ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ថៃ​ជាប់​ក្នុ​​ង​រូងភ្នំ​ចាក​សិក្ខាបទ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ កុមារ​ថៃ​១១​នាក់​ក្នុង​ចំណោម​កុមារ​ថៃ​១២​នាក់ ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច​ដែល​​សាង​ផ្នួស បាន​លាចាក​សិក្ខាបទ​វិញ​ហើយ​ កាលពី​ថ្ងៃ​ទី​៤ ​សីហា ឆ្នាំ២០១៨ នៅ​វត្ត​ PHRA…

ប្រទេស​ថៃ ៖ កុមារ​ថៃ​១១​នាក់​ក្នុង​ចំណោម​កុមារ​ថៃ​១២​នាក់ ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច​ដែល​​សាង​ផ្នួស បាន​លាចាក​សិក្ខាបទ​វិញ​ហើយ​ កាលពី​ថ្ងៃ​ទី​៤ ​សីហា ឆ្នាំ២០១៨ នៅ​វត្ត​ PHRA THAT DOI TUNG ​ស្រុក ​MAE SAI ខេត្ត​ឈៀង​រ៉ៃ​។

កុមារ​ថៃ​ទាំងនេះ​បាន​បញ្ចប់​ការ​សាង​ផ្នួស​រយៈពេល​១១​ថ្ងៃ ដែល​ការ​បួស​របស់​ពួក​គេ​គឺជា​ការ​សងគុណ​ដល់​អ្នក​មុជទឹក​ថៃ​ម្នាក់​ដែល​បាន​ស្លាប់​ពេល​ធ្វើ​ប្រតិបត្តិការ​ជួយ​ពួក​គេ​ចេញពី​រូងភ្នំ​។

មាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ​កុមារ​១២​នាក់​ជា​សមាជិក​ក្រុមបាល់ទាត់​ជ្រូកព្រៃ ជាប់​ក្នុង​រូងភ្នំ​ទឹក​លិច​ចាប់ពី​ថ្ងៃ​ទី​២៣ ​មិថុនា ហើយ​មួយ​ចំនួន​ជាប់​រហូត​ដល់​ថ្ងៃ​ទី​១០ ​កក្កដា ​ទើប​នាំ​ចេញ​​បាន ក្រោយ​ស្ថិត​ក្នុង​រូងភ្នំ​ថា​ម​លួង ដាច់​អាហារ​៩​ថ្ងៃ​ និង​ដាច់​ការ​ទាក់ទង​ពី​ខាង​ក្រៅ​។ ​ក្រោយ​ការ​សង្គ្រោះ​ពួក​គេ ​និង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់់ចេញ​បាន​ដ៏​អ​ស្ចា​រ្យ និង​ក្រោយ​​ស្ថិត​ក្នុង​មន្ទីរពេទ្យ​រយៈពេល​មួ​យស​ប្ដា​ហ៍ ពួក​គេ​បាន​ទៅ​នៅ​ក្នុង​វត្ត​មួយ​ហើយ​បួស​នៅ​ទីនោះ ​ទើប​សឹក​នា​ថ្ងៃ​ទី​៤ ​សីហា​។

ការ​បួស​របស់​ពួក​គេ​ គឺ​ដើម្បី​ជា​ការ​ឧទ្ទិស​កុសល​ដល់​អតីត​សមាជិក​កង​កុំម្មង់ដូ​នៃ​កង​ម៉ា​រី​ន​​ថៃ​មួយ​រូប ដែល​ស្លាប់​ពេល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ពួក​គេ​ចេញពី​រូងភ្នំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ