ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ជាមួយ​កុងតឺន័រ​ពេញទំហឹង​ បុរសម្នាក់ដេកស្តូកស្តឹងទាំង​ឈាមជោកថ្នល់​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយនឹង​រថយន្ត ក្នុង​ទិស​បញ្ច្រាស​គ្នា​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ ហេតុការណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយនឹង​រថយន្ត ក្នុង​ទិស​បញ្ច្រាស​គ្នា​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ ហេតុការណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ ២០១៨​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហម ណា​វី​ន ភេទប្រុស​ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១G-៦៨៩៦ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ជា​ប្រភេទ​រថយន្ត​ដឹក​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧៦៣៦ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​បោក​ក្បាល​ទៅ​នឹង​រថយន្ត​រួច​ក៏​ធ្លាក់​មក​បោក​នឹង​ថ្នល់​ទៀត បណ្តាល​ឱ្យ​បែកក្បាល​ហូរឈាម​​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជិះ​ចូល​ចំណែកផ្លូវ​ទៅ​ខាងឆ្វេង​ដៃ ទើប​បុក​រថយន្ត​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ពិនិត្យ និង​វាស់វែង​រួច​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។​ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ក្រុង​កំពង់ឆ្នាំង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ