ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ថ្លែងការណ៍​បរទេស​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ ចេញ​ថ្លែងការណ៍​របស់​បណ្តា​ប្រទេស​មួយ​ចំនូ​ន​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កន្លង​មកនេះ មិន​បាន​បង្ហាញ​ពី​ភាព​សន្យា​នុ​ម័ត​ដូច​អ្វី​ដែល​កើនឡើង​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ចេញ​ថ្លែងការណ៍​សោកស្តាយ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ ចេញ​ថ្លែងការណ៍​របស់​បណ្តា​ប្រទេស​មួយ​ចំនូ​ន​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កន្លង​មកនេះ មិន​បាន​បង្ហាញ​ពី​ភាព​សន្យា​នុ​ម័ត​ដូច​អ្វី​ដែល​កើនឡើង​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ចេញ​ថ្លែងការណ៍​សោកស្តាយ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​ថា ការ​បោះ​ឆ្នោត​​ក្លែងក្លាយ ។

លោក សុខ ឥ​សាន បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​0៣ សីហា ឆ្នាំ​២០១៨ ថា នៅ​ក្នុង​សកលលោក​មិន​បាន​ប្រកាន់​និន្នាការ​នយោបាយ​ដូច​គ្នា​នោះ​ទេ សម្រាប់​ប្រទេស​នីមួយ​ៗ ។ លោក​ថា នៅ​លើ​ពិភពលោក​នេះ​គ្មាន​ការ​ឯកភាព​គ្នា​នោះ​ទេ វា​មាន​ចម្រុះ​ជាតិ​សាសន៍​និន្នាការ​នយោបាយ និង​មនោគមន៍វិជ្ជា អី​ញ្ចឹ​ង​ការ​វាយតម្លៃ​មិន​ដូច​គ្នា​ អាហ្នឹង​វា​ជា​រឿង​ធម្មតា​នៅ​លើក​ពិភពលោក ដែល​មាន​ប្រជាធិបតេយ្យ​សេរី ។

លោក​បាន​បន្ត​ថា ក្នុង​នាម​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​សង្កេត​ឃើញ​ថា ការ​វាយតម្លៃ​បែងចែក​ជា​ពីរ​គឺ ការ​វាយតម្លៃ​ពី​បស្ចិមប្រទេស​មួយ​ចំនួន​ដែល​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​នោះ​មិន​ប្រកបដោយ​ប្រជា​ធិ​បេ​ត្យ​នោះ​ទេ ។ ការវាយតម្លៃ​របស់​ប្រទេស​ប្រជាធិបតេយ្យ​នេះ​មិន​បាន​ផ្សាយ​ភ្ជាប់ និង​សភាព​ជាក់ស្តែង​របស់​ប្រទេស​នានា​ក៏​ដូច​ជា ប្រទេស​កម្ពុជា​នេះ​មិន​អាច​ទុកជា​លក្ខណៈ​ប្រជាធិបតេយ្យ​ទេ គឺជា​ការ​លាប​ពណ៌ ឬ​ជា​ការ​ប៉ាន់​ប្រមាណ ។ លោក​សុខ ឥ​សាន បាន​គូសបញ្ជាក់​ថា​« នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​មិន​បាន​បញ្ជូន​អ្នក​មក​ពិនិត្យ​ជាក់ស្តែង​នៃ​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ទេ ។ ក៏​ប៉ុន្តែ​គាត់​បាន​ហ៊ាន​វាយតម្លៃ​ដោយ​ស្មាន​ៗ​អី​ញ្ចឹ​ង​ទេ គាត់​វាយតម្លៃ​មិន​ផ្សាយ​ភ្ជាប់ និង​ការ​ពិត​ជាក់ស្តែង​ទេ !        អី​ញ្ចឹង​ទេ ​យើង​មិន​អាច​យក​ជា​ការ​ពិត​បាន​ទេ » ។

ទាក់ទិន​នឹង​ការ​ថ្លែងការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឧទាហរណ៍​ប្រៀប​ដូច​ជា វេ​ជ្ជា​បណ្ឌិត​ម្នាក់​ដែល​បាន​ព្យាបាល​អ្នកជំងឺ​ទាំង​មិន​បានឃើញ​អ្នកជំងឺ ។ លោក​ក៏​បាន​លើក​ឡើង​ថា វាយតម្លៃ​របស់​បណ្តា​ប្រទេស​ទាំងនេះ​កម្ពុជា​មិន​អាច​ទទួល​បាន​នោះ​ទេ ដូច​ជា បណ្តា​ប្រទេស​លើ​ពិភពលោក​មួយ​ចំនួន​ទៀត​ក៏​មិន​អាច​ទទួលយក​បាន​ទេ ។ ផ្ទុយ​ទៅ​បណ្តា​ប្រទេស​ដែល​មាន​ចាត់​បញ្ជូន​អ្នក​សង្កេតការណ៍​មក​សង្កេតការណ៍​នៅ​កម្ពុជា គឺ​យក​ជា​បានការ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។ លោក​បន្ថែម​ថា ការ​វាយតម្លៃ​ពី​ក្រៅប្រទេស​មិន​បាន​បង្ហាញ​សន្យា​នុ​ម័ត​ដូច​អ្នក​វាយតម្លៃ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​ព្រោះថា អ្នក​សង្កេតការណ៍​បានដឹង​ពី​សភាពការណ៍​ជាក់ស្តែង ហើយ​លទ្ធផល​ដែល​ចេញពី​បោះ​ឆ្នោត​សុទ្ធតែ​យក​មក​ពី​ការិយាល័យ​ទូ​ទាំង​ប្រទេស​ទាំងអស់​ដែល​ភ្នាក់ងារ​គណបក្ស​នយោបាយ​បាន​ទទួលស្គាល់ ។

លោក​គូសបញ្ជាក់​ថា​៖«​តួលេខ​មក​ពី​ការ​រិ​យា​ល័យ​ជាង​២​ម៉ឺន ការិយាល័យ​នេះ​តួលេខ​ពិតប្រាកដ​វា​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ អី​ញ្ចឹ​ង​ដូច​ជា ទណ្ឌិត​សម រ​ង្ស៊ី ឬ​មេ​ក្លោ​ង​របស់​គេ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្លែងក្លាយ​ខ្ញុំ​យល់​ថា​អា​អ្នក​និយាយ​នឹង​ក្លែងក្លាយ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​ហៅ​ការ​វាយតម្លៃ​របស់​សម រ​ង្ស៊ី ពី​ក្រៅប្រទេស​មិនជា​ការ​ពិត​នោះ​ទេ ព្រោះថា ការ​បោះ​ឆ្នោត​ជា​ការ​សម្ងាត់​មានការ​តាមដាន​សង្កេតការណ៍​ពី​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន ។

ដោយ​សារ​តែ​ពេល​ចាប់ផ្តើម​បើកទ្វា​ការិយាល័យ​ភ្លាម​មាន​ប្រជាពលរដ្ឋ​ឈរ​តម្រង់​ជួរ​នៅ​កា​រិ​យាយ​ល័យ ដើម្បី​បោះ​ឆ្នោត​មាន​សណ្តាប់ធ្នាប់​រៀបរយ​ល្អ ។ លោក​សុខ ឥ​សាន បាន​អះអាង​ថា ទោះបីជា​អ្នក​ណា​និយាយ​ពី​ខាង​មក​ក៏​ដោយ​ក៏​កម្ពុជា​ធ្វើ​អ្វី​ៗ​ទៅ​តាម​ច្បាប់​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ការ​បោះ​ឆ្នោត​មាន​ប្រទេស​មួយ​ចំនួន​បាន​វាយតម្លៃ​ចំពោះ​ការ​បោះ​ឆ្នោត​កម្ពុជា​ដូច​ជា ប្រទេស​កា​ណា​ដា​,​សហរដ្ឋអាមេរិក ,​អូស្ដ្រាលី​,​សហភាព​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ