ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​តែ​និយាយ​ទូរ​សព្ទ័​បើករថយន្ត​ពន្លះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​រវល់​តែ​និយាយ​ទូរ​សព្ទ័​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់ ចំណែក​រថយន្ត​បង្ក​បាន​បែក​កង់​ខាង​មុខដាច់​កាឡេ​ទៅ​មុខ​លែង​រួច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១​កែង​និង​ផ្លូវ​១៥៦ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​រវល់​តែ​និយាយ​ទូរ​សព្ទ័​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់ ចំណែក​រថយន្ត​បង្ក​បាន​បែក​កង់​ខាង​មុខដាច់​កាឡេ​ទៅ​មុខ​លែង​រួច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១​កែង​និង​ផ្លូវ​១៥៦ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

តាម​សម្តី​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បើករថយន្ត​មួយ​គ្រឿង ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ២-U-៣១០៨ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ គាត់​រវល់​តែ​និយាយ​ទូរ​សព្ទ័​មិន​បាន​មើល​ឆ្វេង​ស្តាំ បណ្តាល​ឲ្យ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ដែល​ស្រប​ទិស​ដៅ​គ្នា​ពេញទំហឹង បណ្តាល​ឱ្ត​បាក់​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​អស់​មួយ​កង់ ចំណែក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅ​មុខ​ជាង​២០​ម៉ែត្រ​បែក​កង់ ហើយ​ដាច់​កាឡេ​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច រីឯ​អ្នកបើកបរ​រថយន្ត​រង​របួសស្រាល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរចា​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ