ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អង្គការម្នាក់ និង​អាជីវករ​ម្នាក់​ត្រូវ​បាន​ចៅក្រម​ឃុំខ្លួន​រឿង​ប៉ុនប៉ង​ឆបោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៤ សីហា​នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ប្រធាន​អង្គការ LCDI ម្នាក់ និង​អាជីវករ​ម្នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៤ សីហា​នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ប្រធាន​អង្គការ LCDI ម្នាក់ និង​អាជីវករ​ម្នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ ប៉ុនប៉ង​ឆបោក និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ដែល​ប្រព្រឹត្ត​នៅ​ហាង​កាហ្វេ​អ៊ិ​ន​ថៈ​នី​ន ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៨ ។

ដែល​បទល្មើស​នេះ​យោង​តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។ ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​ឈ្មោះ គឹ​ម គ​ន្ធា ហៅ​ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខ​របប​ជា​ប្រធាន​អង្គការ LCDI មានស្រុក​កំណើត​ខេត្តកំពត និង​សព្វថ្ងៃ​ស្នាក់​នៅ​ផ្លូវ​លេខ​៩ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន និង​ឈ្មោះ គួ​យ ភារ​ម្យ ហៅ​វង្ស រ៉ា​យុ​ត ហៅ​ខេ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របប​លក់ដូរ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ និង​ស្នាក់​នៅ​ជាមួយ​ឈ្មោះ គឹ​ម គន្ធ ដែរ ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា ២០១៨ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ចាំង សុ​ផាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខ​របប​ជា​មន្ត្រី​នគរបាល​ជាតិ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ទាក់ទិន និង​ការ​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ កក្កដា ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ចាំង សុ​ផាត ដែល​បាន​ប្តឹង​ទៅ​លើ​ជនសង្ស័យ​២​នាក់​នោះ​ពី​បទ​ឆបោក​ជា​ប្រពន្ធ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ខែកក្កដា ២០១៨ គឺ​ជនសង្ស័យ​២​នាក់​បាន​យក​ប្លង់​ដី​មួយ​កន្លែង​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ចំនួន​១​ហិ​កតា​កន្លះ ដែល​សុទ្ធ​សឹង​ជា​ឯកសារ​ក្លែង​បំណង​យក​ទៅ​ដាក់បញ្ចាំ​ឲ្យ​ខ្លួន លើ​ទឹកប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​ក្រោយមក​ជនសង្ស័យ និង​ដើមបណ្តឹង​បាន​ជួប​ច​ចារ​ត្រូវរ៉ូវ​គ្នា​នៅ​ត្រឹម​៣០​ម៉ឺន​ដុល្លារ​ទេ ហើយ​បាន​ណាត់គ្នា​ប្រគល់​ប្រាក់ ។ លុះ​ពេល​កំពុង​រាប់​លុយ​នៅ​ហាង​កាហ្វេ​មួយ​ក្នុង​ខណ្ឌទួលគោក​ក៏​ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ដោយ​ពិនិត្យ​លើ​ឯកសារ​សុទ្ធតែ​ក្លែងក្លាយ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ដោយ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ទៅ និង​ពាក្យបណ្តឹង ដូច្នោះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជា​ធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ