ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​ភាព​តានតឹង​យ៉ាងណា ក៏​លន បញ្ញា ដណ្ដើម​បាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ការ​ប្រកួត​ជ្រើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​ជើងឯក TV5 KNOCK OUK Series By (K-Cement)…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ការ​ប្រកួត​ជ្រើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​ជើងឯក TV5 KNOCK OUK Series By (K-Cement) របស់​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​៤ សីហា នៅ​ព្រែក​កំពឹស បញ្ចប់​ដោយ​ភាព​តានតឹង ព្រោះតែ​គូភាគី​ម្ខាង​ទៀត​មហា​រឹង​ទាំង​កម្លាំង និង​បច្ចេកទេស ក៏​កីឡាករ លន បញ្ញា មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ ដែល​ដណ្ដើម​បាន​កៅអី​តាំងពី​វគ្គ​ជម្រុះ​៣២​នាក់ នៅ​តែ​ដណ្ដើម​បាន​កៅអី​ក្នុង​វគ្គ​៨​នាក់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។

លោក​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទះដៃ​អបអរ​សារ​ទរ​យ៉ាង​ខ្លាំង ខណៈ​ដែល​គូប្រកួត​របស់​លោក​គឺជា​ជើង​ខ្លាំង ហើយ​ខ្លាំង​មិន​ខុស​ពី​រហស្សនាម​មែន គឺ​កីឡាករ នួន រ៉ា​ថេ​ប មក​ពី​ក្លិប​តា​ឯក​ដំបង​រិ​ទ្ឋ​ខេត្តព្រៃវែង​។

លន បញ្ញា ដែល​មាន​ប្រវត្តិ​ប្រកួត​៣២​ដង ឈ្នះ​២៧ ចាញ់​៥ នៅ​តែ​ធ្វើ​បាន​ល្អ នៅ​ពេល​ប៉ះ​កណ្ដាប់ដៃ​ជាមួយ​ជើង​ខ្លាំង រ៉ា​ថេ​ប ដែល​ជា​កីឡាករ​ល្អ តែ​ទើប​ប្រកួត​បាន​១៥​ដង ឈ្នះ​​១៣ ចាញ់​២ តិច​ជាង​ខ្លួន​នោះ​។

ក្នុង​នាម​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​២ កាលពី​ទម្ងន់​៥៧​គីឡូក្រាម ក្នុង​រដូវ​កាល​ទី​២ លន បញ្ញា សម្តែង​នៅ​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​អាច​ដណ្ដើម​បាន​កៅអី​វគ្គ​៨​នាក់​ក្នុង​ការ​ប្រកួត​ជម្រុះ​នា​ថ្ងៃ​នោះ ក្នុង​ពេល​ដែល​សារភាព​រថា ដៃគូ​ប្រើ​យុទ្ធ​គុន​យ៉ាង​សាហាវ​ៗ​​ដូច​ទឹកបាក់​ទំនប់​វាយ​សន្ធាប់​លើ​ខ្លួន ដែល​ធ្វើ​អោយ​លោក​ស្ទើរ​មិន​ជឿ​ភ្នែក​ថា​ខ្លួន​អាច​ធ្វើ​បាន​សម្រាប់​ការ​ដណ្ដើម​កៅអី​ទៅ​កាន់​វគ្គ​បន្ត​នា​យប់​នោះ​។

ឱកាស​ដណ្ដើម​បាន​ទីតាំង​បន្ទាប់​របស់​លោក​បាន​នឹង​ធ្វើ​អោយ​លោក​កាន់តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍ ដោយ លន បញ្ញា ខ្លួន​ត្រូវការ​ពេលវេលា​ហ្វឹកហាត់​ជា​ច្រើន​ថែម​ទៀត ទើប​អាច​បន្ត​ដណ្ដើម​បាន​កៅអី​ប្រកួត​ក្នុង​វគ្គ​បន្ត កុំអោយ​ភ្លាត់​ដូច​ការ​បរាជ័យ​កាលពី​រដូវ​កាល​មុន​។

លោក​ថា ខ្លួន​បាន​ដំឡើង​ទម្ងន់​ពី​ជាង​៥០​គីឡូ ដើម្បី​អាច​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​លើក​នេះ ដូច្នេះ​លោក​នឹង​ប្រឹង​អោយ​អស់ពី​សមត្ថភាព​ដោយ​ទោះជា​ភ្លាត់​មួយ​លើក​នេះ ក៏​នឹង​ធ្វើ​អោយ​អ្នកគាំទ្រ និង​ខ្លួនឯង​អស់ចិត្ត​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ