ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ពេក នាំ​គ្នា​វាយ​កញ្ចក់​បន្ទប់​ជួល​…​ពុទ្ធោ​មិនដឹង​តាំងពី​ពេល​ណា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។  ​លោក ម៉ា…

ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

 ​លោក ម៉ា យន់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ដា​ញ់ បុព្វ​តា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​ម្តុំ​សួនច្បារ​ដំរី​ស (​ជន​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ និង​ធ្លាប់​វះកាត់​ក្រលៀន​កាលពី​១០​ឆ្នាំ​មុន​) ។ ជនរងគ្រោះ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា ប្អៀ​រ​ខេត្តកំពង់ឆ្នាំង និង​បាន​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា នេះ ជាង​ជួសជុល​រថយន្ត​ជាមួយ​បុរស​ខាងលើ បាន​ទូរ​សព្ទ័​ទៅ​ជន​រង​គ្រោះ ដើម្បី​ឱ្យមក​ជួល​ជុល​រថយន្ត​ឱ្យ​គេ តែ​ទូរ​សព្ទ័​ចូល​គ្មាន​អ្នក​លើក ដោយ​មាន​
ច​ម្ង​ល់​គាត់​ក៏​បាន​ទូរស័ព្ទ​ហៅ​ក្រុម​គ្រួសារ​បុរស​រង​គ្រោះ​ទៅ​មើល​ដល់​បន្ទប់​ជួល ។ ពេល​នោះ​ទាំង​ម្ចាស់ផ្ទះ​ជួល និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ស្រែកហៅ និង​គោះ​ទ្វារ​ខ្លាំង​ៗ តែ​បុរស​រង​គ្រោះ​មិន​ឆ្លើយ
​ឡើ​យ ក៏​សម្រេចចិត្ត​នាំ​គ្នា​វាយ​កញ្ចក់​បន្ទប់​ជួល ហើយ​យក​ដង​អំបោស​គោះ​ដៃ​ជន​រង​គ្រោះ​នៅ​តែ​មិន​ព្រម​ភ្ញាក់ ទើប​ដឹង​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ឆ្នាំង​ដើម្បី​ចុះ​មក​ពិនិត្យ​។

បន្ទាប់​មក​សមត្ថកិច្ច​ចំរុះ​រួម​មាន​នគរបាល​បច្ចេកទេស​ក្រុង​កំពង់ឆ្នាំង នគរបាល​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង លោកគ្រូ​ពេទ្យ​ខេត្តកំពង់ឆ្នាំង អាជ្ញាធរ​សង្កាត់ និង​ម្ចាស់ផ្ទះ​ជួល ព្រមទាំង​គ្រួសារ​ជន​រង​គ្រោះ​បាន​ចូលរួម​មើល​ការ​ធ្វើ​កោ​លស​ល្យ​វិច្ច័​យ​ពិនិត្យ​សព​ជន​រង​គ្រោះ ហើយ​ខាង​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា​​ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ជម្ងឺ​ខ្លួនឯង សង្ស័យ​លើសឈាម ឬ​គាំងបេះដូង​បេះ​ជាដើម មិន​មាន​គ្រោះថ្នាក់​ដោយ​កត្តា​អ្វី​ក្រៅពី​នេះ​ទៀត​ឡើយ ។

ក្រោយមក ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​យក​ទៅ​ធ្វើ​បុ​ណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ដ្ឋា​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ