ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង កងទ័ព​ត្រូវ​បាន​ពង្រឹង​បន្ថែម ដើម្បី​សុខ​សន្តិភាព​បងប្អូន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោយ​ពេល​បោះ​ឆ្នោត​កងកម្លាំង កងទ័ព​ពង្រឹង​ការងារ​នៅ​ក្នុង​អង្គភាព​បន្ថែម​ទៀត ដើម្បី​ធានា​គុណភាព ប្រសិទ្ធិ​ភាព ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​ភាព​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ។…

ខេត្តបាត់ដំបង ៖ ក្រោយ​ពេល​បោះ​ឆ្នោត​កងកម្លាំង កងទ័ព​ពង្រឹង​ការងារ​នៅ​ក្នុង​អង្គភាព​បន្ថែម​ទៀត ដើម្បី​ធានា​គុណភាព ប្រសិទ្ធិ​ភាព ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​ភាព​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ។

នេះ​ជា​បណ្តាំ​ផ្តាំផ្ញើ​បស់​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្នុង​កម្មវិធី​បំពាក់​ឋានន្តរសក្តិ និង​ប្រគល់​មុខងារ​ដល់​នាយទាហាន​ដល់​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥៣ ស្ថិត​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ​រង អង្គភាព​នានា​ចំណុះ​កងពល​ឈរជើង​តាម​ព្រំដែន សរុប​ចំនួន​២០៣​នាក់ បាន​ធ្វើ​ឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ ។ ដោយ​បាន​ស្តាប់​អំពី​របាយការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោ ជា ភួង​ភិ​រម្យ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​កងពល​លេខ​៥៣ បាន​រាយការណ៍​ថា នេះ​ជា​មោទនភាព​របស់​អង្គភាព​កងពល​លេខ​៥៣​យើងខ្ញុំ ដែល​បាន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល​បានឃើញ​ពី​ស្នាដៃ​ក្នុង​ការងារ​ការពារ​កសាង​ប្រទេស​រួម​គ្នា​កន្លង​មក ហើយ​គ្រប់​ៗ​គ្នា​ក៏​បាន​ទៅ​បោះ​ឆ្នោត​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​រួចរាល់​អស់ហើយ​ដែរ ។ បន្ត​មក​លោក​ឧត្តមសេនីយ៍ត្រី ប៊ិ​ន សា​រ៉​ន នាយការិយាល័យ​ទី​១​បាន​អាន​សេចក្តី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​ដល់​នាយទាហាន​ចំនួន​២៩​នាក់ សេចក្តីសម្រេច​បំពាក់​ឋានន្តរសក្តិ ដល់​នាយទាហាន នាយទាហានរង ឋានៈ​វរសេនីយ៍ទោ​០៣​នាក់ វរសេនីយ៍ត្រី​១៧​នាក់ អនុសេនីយ៍ឯក​ចំនួន​១១​នាក់ អនុសេនីយ៍ទោ​ចំនួន​០៧​នាក់ ឋានៈ​អនុសេនីយ៍ត្រី​ចំនួន​៣៣​នាក់ នាយចំណង់​៣៥​នាក់ ដែល​សរុប​ទាំងអស់​១៣៥​នាក់ ចំណុះ​ក្នុង​កងពល​លេខ​៥៣ ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​ថា នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ទឹកចិត្ត​ឆន្ទៈ​ស្មារតី​ដែល​បងប្អូន​យើង​បាន​គោរព​ស្រឡាញ់​ប្រទេស​ជាតិ​យើង​ឲ្យ​មាន​សុខ​សន្តិភាព​កន្លង​មក តែ​ដោយសារ​ការ​កែទម្រង់ សម្រួល​កង​អង្គភាព​ដែល​បាន​បង្រួម​បង្រួម​ជាតិ​កន្លង​មក បាន​ច្របាច់​បញ្ចូល​គ្នា​ពី​ក្បាល​អង្គភាព​ធំ​ៗ រហូត​ដល់​អង្គភាព​តូច​ៗ រក្សា​កងកម្លាំង​យើង​ដែល​មាន​ស្នាដៃ​កន្លង​មក ទើប​មាន​បងប្អូន​យើង​មួយ​ចំនួន​មិន​បាន​តម្លើង​ស​ក្កិ​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​តម្រូវការ​ទឹកចិត្ត​បងប្អូន​ដែល​បាន​តស៊ូ ដើម្បី​ប្រទេស​ជាតិ​កន្លង​មក តែ​អ្វី​ៗ​នៅ​ក្នុង​អង្គភាព​យោធភូមិ​ភាគ​ទី​៥ កន្លង​មក​ពី​ខែ​០៤ ដល់​ខែ​០៧ ឆ្នាំ​២០១៨ បាន​ប្រកាស​មុខងារ​បាន​ជាង​៥០០​នាក់ និង​បំពាក់​ស​ក្កិ​ជាង​១៥០០​នាក់ ហើយ​ត្រៀម​បើក​អង្គសន្និបាត​ក្នុង​ខែ​០៩​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​វាយតម្លៃ និង​រក​ផលប្រយោជន៍​ចំណុច​ល្អ​បន្ត​អនុវត្តន៍​ទៅ​មុខ​ទៀត ដែល​យើង​តែងតែមាន​អារម្មណ៍ គិតគូរ​ដល់​បងប្អូន​មុនគេ​ជា​និច្ច​ទូ​ទាំង​ប្រទេស តាម​រយៈ​ក្រសួងការពារជាតិ និង​រាជរដ្ឋាភិបាល​បាន​ដាស់តឿន​ឲ្យ​មានការ​ចង​ចាំ​ជា​និច្ច ចំពោះ​កាតព្វកិច្ច​របស់​បងប្អូន​ដែល​មាន​ស្នាដៃ និង​បាន​អនុវត្តន៍​កែទម្រង់​ទៅ​មុនគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ឯក​បាន​បន្ថែម​ថា យើង​បាន​កែទម្រង់​តាម​ស្ថានភាព​ដែល​មាន​ទ្រង់ទ្រាយ​៣​សំខាន់​ៗ គឺ ១- នាយទាហាន​មាន​វ័យ​ចំណាស់​ត្រូវ​តែ​អនុវត្តន៍​ទៅ​តាម​ច្បាប់​សោធន​និវត្តន៍ តម្រូវ​តាម​បុណ្យ​ស​ក្កិ និង​អាយុ ។ ២- ទ្រង់ទ្រាយ​បន្ត​វេ​ណ​ត្រូវ​ធានា​ថែរ​រក្សា​ឲ្យ​បាន​ក្នុង​ជួរ​កងទ័ព និង​៣- ជា​ទ្រង់ទ្រាយ​ទាហាន​វ័យក្មេង គឺ​ត្រូវ​បណ្តុះបណ្តាល ធនធានមនុស្ស លើកកម្ពស់​សមត្ថភាព មាន​ឆន្ទៈ​នយោបាយ បំពេញ​តួនាទី​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​ថ្លឹងថ្លែង​ធានា​គុណភាព​ឲ្យ​បាន សម្រាប់​រក្សា​ការពារ កសាង​ប្រទេស​ជាតិ​បន្ត​ទៅ​មុខ​ទៀត ។ លោក​ឧត្តមសេនីយ៍ឯក បាន​ប្រៀបធៀប​បទ​ពិសោធន៍​ពី​បងប្អូន​ទាំងអស់​ស្រឡាញ់​សុខ​សន្តិភាព មិន​ចង់​ជួប​ទេ​ប្រទេស​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ទេ ហើយ​រាជរដ្ឋាភិបាល​យើង​ក៏​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​យើង​ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ​ក៏​ត្រូវ​បាន​ទទួល​ការ​តម្លើង​ឋានន្តរ​ស​ក្កិ ប្រាក់បៀវត្ស​ឧបត្ថម្ភ​បន្ថែម​ទៀត​ដល់​បងប្អូន ។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក បាន​ផ្តាំផ្ញើ​គ្រប់​កងកម្លាំង​ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​ក្នុង​អង្គភាព​បន្ថែម​ទៀត រួម​សាមគ្គី​គ្នា ពេល​មាន​បញ្ហា​ត្រូ​រួម​គ្នា​យក​មក​ដោះស្រាយ​នៅ​លើ​តុ ហើយ​ធ្វើ​តែ​អំពើ​ល្អ ចេះ​ស្រឡាញ់​ជួយ​គ្នា​នៅ​ក្នុង​អង្គភាព គ្រួសារ​កងទ័ព បន្ត​រហូត​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ឲ្យ​បាន​គ្រប់​ៗ​គ្នា ហើយ​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​២​លាន​រៀល ក្នុង​កម្មវិធី​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ