ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សង្ស័យ​ពេក ឃាត់ខ្លួន​ឱ្យ​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ស​ង្ស័​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម​ក្នុង​បុរី​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ក្រោយ​ពី​ឆែករកឃើញ​​នៅ​ជាប់​ខ្លួន​គេ​​មាន​សរសៃដែក​លួស​សម្រាប់​ឆ្កឹះ​សោ​​ចំនួន​២​សរសៃ​លាក់​ជាប់​ខ្លួន ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​សូ​ឡា​១ ភូមិ​អ័​រ​គី​ដេ…

រាជធានី​ភ្នំពេញ ៖ ជន​ស​ង្ស័​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម​ក្នុង​បុរី​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ក្រោយ​ពី​ឆែករកឃើញ​​នៅ​ជាប់​ខ្លួន​គេ​​មាន​សរសៃដែក​លួស​សម្រាប់​ឆ្កឹះ​សោ​​ចំនួន​២​សរសៃ​លាក់​ជាប់​ខ្លួន ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​សូ​ឡា​១ ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ហួត ពៅ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​បក្ខ​ពួក​ឈ្មោះ បូរ ​បាន​រត់គេច​ខ្លួន​បាត់​។

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ចូល​ទៅ​ក្នុង​បុរី​នៅ​ចំណុច​ខាងលើ ពេល​នោះ​សន្តិសុខ​ឃើញ ហើយ​មានការ​សង្ស័យ​ក៍​ឃាត់​បាន​ម្នាក់ និង​បាន​ឆែក​ខ្លួន​ជនសង្ស័យ​ខាងលើ​ឃើញ​មាន​សរសៃដែក​​លួស​សម្រាប់​ឆ្កឹះ​សោ​ចំនួន​២​ស​សៃ​នៅ​ជាប់​ខ្លួន រីឯ​បក្ខពួក​ម្នាក់​ទៀត​ឃើញ​ដូច្នេះ​ក៏បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

សមត្ថកិច្ច​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​សន្តិសុខ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ក៏​ទំនាក់ទំនង​មក​ខាង​សមត្ថកិច្ច​ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​យក​​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​ក្នុង​បុរី​ខាងលើ​ពិត​ប្រាកដ​មែន​ដើម្បី​រក​រើស​អេ​ត​ចាយ​តែ​ប៉ុណ្ណោះ ដោយឡែក​សរសៃ​ដែក​លួស​២​សរសៃ​ខាងលើ​ ខ្លួន​រើស​បាន ដោយ​ឃើញ​ទំនង​ក៏ទុក​តាម​ខ្លួន​តែ​ម្តង​ទៅ ។ ទោះជា​យ៉ាងណា កន្លង​មក​គោលដៅ​ខាងលើ​ធ្លាប់​មាន​បទល្មើស​ឆ្កឹះ​សោ​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​ជា​ញឹកញាប់ ខណៈ​ដែល​ម្ចាស់​ចាក់សោ​ចោល​ដោយ​ជាប់រវល់​ទៅ​ដើរ​លេង​តាម​បណ្តា​ខេត្ត​នានា​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ