ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ចារ​តម្លៃ​គ្នា​មិន​ត្រូវ​បើករថយន្ត​ស៊េរី​ទំនើប​អត់​ស្លាក​លេខ​ដេញ​កាក់​ផ្អើល​ពេញ​ផ្លូវ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិល និងជិះរថយន្តម៉ាកឡិចស៊ី RX-330 មួយគ្រឿងអត់ស្លាកលេខដេញតាមកាក់ចាប់រថយន្តដឹកទូទឹកកកចាស់ និងខូចៗ១គ្រឿងឲ្យឈប់ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបុរសនេះបានអះអាងថា គាត់គឺជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។…

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិល និងជិះរថយន្តម៉ាកឡិចស៊ី RX-330 មួយគ្រឿងអត់ស្លាកលេខដេញតាមកាក់ចាប់រថយន្តដឹកទូទឹកកកចាស់ និងខូចៗ១គ្រឿងឲ្យឈប់ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបុរសនេះបានអះអាងថា គាត់គឺជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។

ប៉ុន្តែពេលនោះដែរក៏មានបុរសចំណាស់ម្នាក់ទៀតបានចេញមកបកអាក្រាតភ្លាមៗដែរថា គាត់គឺជាម្ចាស់រថយន្តដឹកទូទឹកកកចាស់ និងខូចៗនោះ ហើយមន្ត្រីនគរបាលសេដ្ឋកិច្ចម្នាក់នោះបានទាមទារឲ្យបង់លុយលើសពីសមត្ថភាពដែលគាត់មិនអាចបង់បានទើបតាមចាប់បែបនេះតែម្ដង ។

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូងត្រង់ចំណុចអតីតស្ពានដែក ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសម្នាក់ស្លៀកពាក់ស៊ីវិលខាងលើនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែនៅពេលមានការភ្ញាក់ផ្អើលកើតឡើង បានអះអាងថាខ្លួនគឺជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជិះរថយន្តម៉ាកឡិចស៊ីស RX-330 ពណ៌ស អត់ស្លាកលេខ ។ ចំណែករថយន្តដឹកទូទឹកកម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D- 1539 ហើយអ្នកបើកបរ និងម្ចាស់មិនត្រូវបានស្គាល់ឈ្មោះឡើយ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តធុនធំ១គ្រឿងនេះបានបើក​បរដឹកទូទឹកកកពេញទ្រុងបើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយមានរថយន្តម៉ាកឡិចស៊ីស RX-330 ពណ៍ស១គ្រឿងតាមពីក្រោយ ។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តឡិចស៊ីសបានជែងទៅស្ទាក់មុខឃាត់រថយន្តធំនោះឲ្យឈប់បង្កការកកស្ទះចរាចរតាមដងផ្លូវហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ ដោយអ្នកឃើញហេតុការណ៍ស្មានថានគរបាលចាប់បទល្មើសគ្រឿងញៀន ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីមានការភ្ញាក់ផ្អើលខ្លាំងមនុស្សចោមរោមមើលមានទាំងក្រុមអ្នកសារព័ត៌មានទៅថតយកព័ត៌មាន និងឡាយច្រើននោះទើបបុរសស្លៀកពាក់ស៊ីវិលខាងលើអះ​អាង​ថា គាត់គឺមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចតាមចាប់រថយន្តដឹកទំនិញខុសច្បាប់ ។

ប៉ុន្តែស្របពេលនោះស្រាប់តែមានបុរសចំណាស់ម្នាកបានចេញមកបកអាក្រាតថា គាត់គឺជាម្ចាស់រថយន្តធុនធំខាងលើ ហើយរថយន្តរបស់គាត់ដេកទូទឹកកកចាស់និងខូចដែលជួសជុលរួច និងដុសលាងខាត់ព្រមទាំងបាញ់ថ្នាំឲ្យថ្មីរួចដឹកយកទៅលក់នៅប្រទេសវៀតណាម ។

បុរសនោះបានបន្តថា កន្លងមកបុរសម្នាក់នេះអះអាងថា ខ្លួនជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចហើយ តែងបានគោះលុយគាត់ប៉ុន្តែការទារលុយនោះវាហួសពីលទ្ធភាពដែលគាត់ បង់ឲ្យបានទើបគាត់មិនព្រមបង់ ។ ព្រោះគាត់ទិញតែរបស់ខូចៗដែលគេបោះចោលមកកែកុនឲ្យដំណើរការឡើងវិញរួចលក់ចេញវិញបាន ប្រាក់ចំណេញបន្តិចបន្តួចប៉ុណ្ណោះ ។

ដោយឡែកមុនពេលកើតហេតុគាត់បានដឹកទូទឹកកដែលជួសជុលរួចនោះចេញពីឃ្លាំងដែលមានទិតាំងស្ថិតនៅក្នុងសង្កាត់បឹងស្នោរ ខណ្ឌច្បារអំពៅ ដើម្បីយកទៅលក់នៅប្រទេស​វៀត​ណាម ស្រាប់តែលេចមុខជនស្លៀកពាក់ស៊ីវិលខាងលើទារឲ្យបង់លុយតែគាត់មិនព្រមទើបជន នេះបើករថយន្តដេញតាមកាក់ចាប់បែបនេះតែម្ដង ។

ដោយឡែកជនស្លៀកពាក់ស៊ីវិលនោះក្រោយពេលឃើញមានអ្នកសារព័ត៌មានទៅថតរូបរូបយកព័ត៌មាន និងឡាយកាន់តែច្រើនម្យ៉ាងប្រជាពលរដ្ឋភ្ញាក់ផ្អើលខ្លាំងផងនោះ ទើបបើករថយន្តអត់ស្លាកលេខរបស់ខ្លួនចាកចេញទៅបាត់ ចំណែករថយន្តដឹកទូរទឹកកកខាងលើនេះបានបន្តដំណើរទៅមុខទៀតដោយសុវត្ថិភាពផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ