ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស.កបាន​២​នាក់​ទៀត​ហើយ​នៅ​ក្រុង​សៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះ​បង្ក្រាប​បទ​រក្សា​ទុក​ជួញដូរ​និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ។ ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែសីហា…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះ​បង្ក្រាប​បទ​រក្សា​ទុក​ជួញដូរ​និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ។ ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​លំនៅ​ដ្ឋា​ន ក្រុម​ទី​១ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​០២​នាក់​នេះ​មាន​ទី​១-​ឈ្មោះ សេង ណា​រិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀម​រាប​( រក្សា​ទុក និង​ចាត់ចែង ) និង​ទី​២-​ឈ្មោះ ថា​ច់ ចាន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​( រក្សា​ទុក និង​ចាត់ចែង ) ។​

​ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៩​កញ្ចប់​ស្មើនឹង​ទំងន់​១,៥​ក្រាម​ទាំង​សំបក​ទូរស័ព្ទ​ដៃ​០២​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ