ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ខ្ទេច បាក់​ខ្ទី ជិត​ដល់​ផ្ទះ​ហើយ ត្រូវ​តែ​ស្ថាបនា​បន្ទាន់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ជា​បន្ទាន់​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ស្ថាបនា​ឡើង​វិញ​នៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​បាក់​ផ្តាច់​ដោយសារ​ទឹកជំនន់​ទន្លេសាប​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ នៅ​ទីតាំង ក្រុម​ទី​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ជា​បន្ទាន់​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ស្ថាបនា​ឡើង​វិញ​នៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​បាក់​ផ្តាច់​ដោយសារ​ទឹកជំនន់​ទន្លេសាប​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ នៅ​ទីតាំង ក្រុម​ទី​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ការ​ជម្រុញ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​លោក​ដឹកនាំ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​បាក់​ច្រាំង​ទន្លេ​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨ នេះ ។​

​លោក ឃួ​ង ស្រេង បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​គ្រោះ​ធម្មជាតិ ដែល​បណ្តាល​ឱ្យ​បាក់​ផ្តាច់​ផ្លូវ​តែ​ម្តង ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជម្រុញ​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ​ជា​ពិសេស មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធនធានទឹក ពិនិត្យ​និង​សិក្សា​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ចាក់​ថ្ម​ធ្វើ​គ្រឹះ​ចាក់​ដី​បំពេញ​ច្រាំង​បាក់​នេះ​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស ។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ការ​ស្ថាបនា​ច្រាំង​ទន្លេ​ដែល​បាក់​នេះ​ជា​បណ្តោះអាសន្ន សំខាន់​ទប់​កុំឱ្យ​បាក់​បន្ត និង​អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​សិន ។ នៅ​រដូវ​ទឹក​ស្រក​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា​បច្ចេកទេស​ឱ្យ​បាន​ហ្មត់ចត់​ដើម្បី​បុក​ស៊ី​ផាយ​បន្ទះ​ដែក ទប់​ការពារ​ច្រាំង និង​ធ្វើ​ឱ្យ​ផ្លូវ​ឲ្យ​រឹង​មាំ និង​ជាប់លាប់​តែ​ម្តង ។​

តាម​ការ​អះអាង​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ផ្លូវ​ឬ​ច្រាំង​នៅ​ចំណុច​នោះ​តែងតែ​បាក់​ជា​រៀង​រាល់​ឆ្នាំ​តែ​បាក់​តិចតួច អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ធ្វើការ​ជួសជុល​ជា​បន្តបន្ទាប់ ប៉ុន្តែ​ឆ្នាំ​នេះ​បាក់​ខ្លាំង ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​លទ្ធភាព​ជួសជុល​ទើប​រាជធានី​ភ្នំពេញ​ធ្វើការ​ជួសជុល​ឱ្យ​ទាំង​ស្រុង​តែ​ម្តង​ដែល​ការ​បាក់​ច្រាំង​លើក​នេះ​មាន​ប្រវែង​ប្រមាណ​ជិត​១០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ