ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណា​ទទួលយកបាន… មកត្រូវស្លា.ប់ទាំងបែបនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​​វិស្វករ​សំណង់​២​នាក់ ​ក្នុង​ចំណោម​គ្នា​៥​នា​ន់​​បាន​ស្លាប់​ដោយសារ​តែ​លង់ទឹក​ស្ទឹង​​ព្រែក​ត្នោត  ​ខណៈ​ដែល​ជន​រង​គ្រោះ​រួម​និង​មិត្តភក្ដិ​ខាងលើ​ នាំ​គ្នា​ទៅ​ផឹកស៊ី​ជុំ​គ្នា​នៅ​ខ្យូ​ស​បណ្ដែត​ទឹកស្ទឹង​​យីហោ «​ជំនោរ​ស្ទឹង​ព្រែក​ត្នោត​»​ ហើយ​បាន​​អង្គុយ​លើ​បង្កាន់ដៃ​ខ្យូ​ស​ ។…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​​វិស្វករ​សំណង់​២​នាក់ ​ក្នុង​ចំណោម​គ្នា​៥​នា​ន់​​បាន​ស្លាប់​ដោយសារ​តែ​លង់ទឹក​ស្ទឹង​​ព្រែក​ត្នោត  ​ខណៈ​ដែល​ជន​រង​គ្រោះ​រួម​និង​មិត្តភក្ដិ​ខាងលើ​ នាំ​គ្នា​ទៅ​ផឹកស៊ី​ជុំ​គ្នា​នៅ​ខ្យូ​ស​បណ្ដែត​ទឹកស្ទឹង​​យីហោ «​ជំនោរ​ស្ទឹង​ព្រែក​ត្នោត​»​ ហើយ​បាន​​អង្គុយ​លើ​បង្កាន់ដៃ​ខ្យូ​ស​ ។ ​ស្រប​ពេល​នោះ​ ទឹកស្ទឹង​រលក​ខ្លាំង​បង្ក​ឱ្យ​​ខ្យូ​ស​នោះ​​​ឃ្លេងឃ្លោង​ប៉េលប៉ាល​ ទើប​ឱ្យ​​ជន​រង​គ្រោះ​ទាំង​២​នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ ដែល​កំពុង​ហូរ​ខ្លាំង​​​លិចលង់​បាត់​​តែ​​ម្ដង ​។

ហេតុការណ៍នេះ បាន​កើតឡើង​​​កាលពី​វេលា​ម៉ោង​០៥ ​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ​សីហា ​​​ក្នុងភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ តាម​ប្រភព​ឱ្យ​​ដឹង​ថា យុវជន​​​រង​គ្រោះ​ដែល​ស្លាប់​នោះ​ម្នាក់​ ឈ្មោះ ជង់ តុង​សាន អាយុ​២៨​ឆ្នាំ ​ជា​វិស្វករ​សំណង់ មានស្រុក​កំណើត​ភូមិ​សាគរ «​ក​» ឃុំ​សាគរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​មក​ស្នាក់​នៅ​ធ្វើការ​ផ្ទះ​ជួល​ ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។ ​ចំណែក​ម្នាក់​ទៀត ​ឈ្មោះ ជួង រ​ដ្ឋា អាយុ ២៨​ឆ្នាំ ជា​វិស្វករ​សំណង់ដែរ​ មានស្រុក​កំណើត​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ​​​ស្នាក់​នៅ​ធ្វើការ​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ប្រភព​ដដែល​​បន្ត​ថា នៅ​វេលា​រសៀល​ថ្ងៃកើតហេតុ ​​មុន​ពេល​កើតហេតុ​នោះ យុវជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្ដិ​៣​នាក់​ទៀត​ (សរុប​៥​នាក់) ​​នាំ​គ្នា​ទិញ​ស្រា​បៀរ​ចំនួន​៥​កេស យក​​ទៅ​អង្គុយ​ផឹក​នៅ​ក្នុង​ខ្យូ​ស​បណ្ដែត​ទឹក​ជំនោរ​​ស្ទឹង​ព្រែក​ត្នោត​នោះ​ ។ ​ខណៈនោះ​ ពួក​គេ​បាន​ផឹក​ជុំ​គ្នា​យ៉ាង​សប្បាយ តែ​ក្រោយមក​ មិត្តភក្ដិ​ម្នាក់​បាន​ទៅ​ផ្ទះ​មុន នៅ​សល់​គ្នា​៤នាក់​​បាន​ផឹក​បន្ត រហូត​ដល់​វេលា​ម៉ោង​កើតហេតុ​ អស់​ស្រា​បៀរ​ជិត​៤​កេស ​។

ប្រភព​បាន​បន្ត​ទៀត​ថា ពេល​នោះ​ យុវជន​រង​គ្រោះ​ទាំង​២​នាក់​ បាន​អង្គុយ​ផឹក​នៅ​លើ​បង្កាន់ដៃ​ខ្យូ​ស ​ប៉ុន្តែ​ដោយសារ​តែ​ទឹកស្ទឹង​រលក​ខ្លាំង​ បង្ក​ឱ្យ​ខ្យូ​ស​នោះ​មាន​សភាព​ឃ្លេងឃ្លោង​ ទើប​បណ្ដាល​ឱ្យ​​ជន​រង​គ្រោះ​ទាំង​២​នាក់ ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ ដែល​កំពុង​ហូរ​ខ្លាំង​ផង​លិចលង់ ដោយ​គ្មាន​អ្នកណា អាច​ជួយ​ទាន់​ឡើយ​ ។​

បន្ទាប់​មក​​កម្មវិធី​ផឹកស៊ី​សប្បាយ​ បាន​ក្លាយទៅជា​ទុក​្ខ ហើយ​ទាំង​អ្នក​ជិតខាង​និង​នគរបាល​បាន​នាំ​គ្នា​ចុះ​រាវរក​ប៉ុន្តែ​រក​មិនឃើញ​ឡើយ រហូត​ដល់​វេលា​ម៉ោង​១​ និង​៣០​នាទី​​​រំលង​អធ្រាត្រ ទើប​ប្រទះ​ឃើញ​សាកសព ។

អត្ថបទសរសេរ ដោយ