ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ច្រើន​ដង​ហើយ តែ​លើក​នេះ​ត្រូវ​អស់លក្ខណ៍

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាបបានសហការណ៍ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក និង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប…

ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាបបានសហការណ៍ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក និង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានចុះធ្វើការស្រាវជ្រាវ ករណីលួចម៉ូតូ រយៈពេល២ថ្ងៃរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ដែលបានលួចម៉ូតូកាល​ពីកន្លងមក រួចនាំយកមកសួរនៅអធិការក្រុងសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូន​ទៅតុលាការខេត្ត ។ ហេតុការឃាត់ខ្លួនបានជនសង្ស័យវ័យក្មេងនោះធ្វើឡើងរយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី០១ ដល់ ថ្ងៃ០២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងក្រុងសៀមរាប ។

តាមសម្តីរបស់លោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងសៀម​រាបបានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នេះថា ដោយយោងតាម​ពាក្យបណ្តឹងរបស់ជនរងគ្រោះប្រុសស្រីទាំង២នាក់រួចមកទើបកម្លាំងរបស់អធិការក្រុងបានចុះ​ធ្វើការស្រាវជ្រាវ ករណីលួចម៉ូតូ រយៈពេល២ថ្ងៃ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន​០២នាក់ដែលបានលួចម៉ូតូកាលពីកន្លងមក រួចនាំយកមកសួរនៅអធិការក្រុងសៀមរាប ដើម្បី​រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។

លោកបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានជាបន្តបន្ទាប់នោះ ទី១-ឈ្មោះ សុខុម វិទូ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (ឃាត់ខ្លួនបានក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ) និងទី២-ឈ្មោះ ហេង ស្រេង ជីងណយ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ឃាត់ខ្លួនបាននៅផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ) ក្រោយពីសាកសួរតាមនីតិវិធីជំនាញ រួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កន្លងមកពួកគេបានធ្លាប់ធ្វើសកម្មភាពលួចម៉ូតូជាមួយបក្ខពួក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ចំនួន០១លើកបានម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1K-4063 ចំនួន០១គ្រឿង និងមួយលើកទៀតកាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨និង៣០នាទីយប់ ចំណុចហាង អ៊ិន ធើណែត យីហោA7 ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប លួចយកបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ បានចំនួន០១គ្រឿង ។

ក្រោយឃាត់ខ្លួនជនសង្ស័យរួចមកកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1K-4063 របស់ជនរងគ្រោះឈ្មោះ យ៉ាន់ សុផារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ-ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Q-3183 ជារបស់ជនរងគ្រោះឈ្មោះ យឿន ច័ន្ទសក្កដា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀម​រាប ។

ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាង​លើ​ជាមួយគ្នាពិតមែន ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ។ ចំណែកម៉ូតូដែលដក​ហូត​បានមកវិញនគរបាលយើងបានធ្វើការប្រគល់ជូនជនរងគ្រោះវិញអស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ