ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ប្លន់​មនុស្សឆៅៗទាំងរស់​…​តែ​រត់​មិន​រួច

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប៉ូលិសស្រុកបាទីធ្វើការឃាត់ខ្លួនរួចកសាងសំណុំបញ្ជូនបន្តមកការិយាល័យព្រហ្មទណ្ឧកំរិតស្រាលខេត្តដើម្បីចាត់ការបន្ត ខណៈ​ជន​សង្ស័យបានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃកាប់ប្លន់យកម៉ូតូ១គ្រឿងបានសម្រេចតែត្រូវប៉ូលិសតាមប្រម៉ាញ់ចាប់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតបានជិះម៉ូតូដែលឌុបគ្នាធ្វើសកម្មភាពរត់គេចខ្លួនបាត់ ។ ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ភូមិត្រាំខ្នាឃុំសូភីស្រុកបាទី ខេត្តតាកែវ…

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប៉ូលិសស្រុកបាទីធ្វើការឃាត់ខ្លួនរួចកសាងសំណុំបញ្ជូនបន្តមកការិយាល័យព្រហ្មទណ្ឧកំរិតស្រាលខេត្តដើម្បីចាត់ការបន្ត ខណៈ​ជន​សង្ស័យបានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃកាប់ប្លន់យកម៉ូតូ១គ្រឿងបានសម្រេចតែត្រូវប៉ូលិសតាមប្រម៉ាញ់ចាប់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតបានជិះម៉ូតូដែលឌុបគ្នាធ្វើសកម្មភាពរត់គេចខ្លួនបាត់ ។ ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ភូមិត្រាំខ្នាឃុំសូភីស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពពីលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GI-4975 បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាប់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GS-7276 នៅចំណុចភូមិផ្សារគុម្ភឫស្សី ឃុំតាំងដូង ស្រុកបាទី ហើយជនរងគ្រោះមានឈ្មោះ រ៉េត គឹមជៀម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានជិះម៉ូតូគេចខ្លួនបាត់ ។

លោកអធិការស្រុកបានបន្តទៀតថា ក្រោយពេលកើតហេតុលោកក៏បានរាយការណ៏ជូនលោកស្នងការនគរបាលរួចលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តបានចេញបទបញ្ជាដោយបានសហការជាមួយគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកបាទីធ្វើការចេញល្បាត និងពួនស្ទាក់គ្រប់ច្រកល្ហក លុះដល់ចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ទើបជួបនឹងជនសង្ស័យខាងលើ ហើយជនសង្ស័យទាំង២នាក់ បានផ្តួលម៉ូតូរត់ តែត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតមានឈ្មោះ ទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក ឃុំជង្រុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ ។

នៅចំពោះមុខប៉ូលិសជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកដាវកាប់ប្លន់ម៉ូតូពីជនរងគ្រោះពិតប្រាកដមែនតែជិះរត់មិនរួចក៏ត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ