ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​… អ្នក​រត់​តាក់ស៊ី​មើល​សិច ពេល​កំពុង​ដឹក​ភ្ញៀវ

5 ឆ្នាំ មុន

ចិន​ ៖  តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​​ដឹង​ថា បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់​ នៅ​ខេត្ត Guizhou ត្រូវ​បាន​ភ្ញៀវ​លួច​ថត​​វី​ឌី​អូ ពេល​កំពុង​មើល​រឿង​អាសអាភាស​…

ចិន​ ៖  តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​​ដឹង​ថា បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់​ នៅ​ខេត្ត Guizhou ត្រូវ​បាន​ភ្ញៀវ​លួច​ថត​​វី​ឌី​អូ ពេល​កំពុង​មើល​រឿង​អាសអាភាស​ ។ នេះ​ប្រសិនបើ​មើល​តែ​ម្នាក់ឯង​មិន​អី​ទេ តែ​គាត់​ហ៊ាន​មើល​ទាំង​ពេល​កំពុង​ដឹក​ភ្ញៀវ ​បែប​ចង់​ឱ្យ​ភ្ញៀវ​ក្តៅ​សាច់​ដែរ​ទេ​ដឹង?

នៅ​ពេល​ថ្មី​ៗ​នេះ តៃកុង​ឡាន​តាក់ស៊ី​ម្នាក់​ដែល​មិនដឹង​ឈ្មោះ ត្រូវ​បាន​ភ្ញៀវ​ពីរ​នាក់​ប្តី​-ប្រពន្ធ​ថត​វី​ឌី​អូ​បង្ហោះ​ពី​សកម្មភាព​មើល​រឿង​អាសអាភាស ទៅ​លើ​បណ្តាញ​សង្គម​ ។ បុរស​ជា​ភ្ញៀវ​ត្រកូល Hu បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​បុរស​ជា​តៃកុង​ចាត់​ទុក​រឿង​បែប​នេះ​ជា​ភាព​យន្ត​ធម្មតា ហើយ​ហ៊ាន​មើល​នៅ​មុខ​ភ្ញៀវ​កំពុង​ជិះ​ទៀត ​។

ក្រោយ​ថត​រួច លោក Hu ក៏​ប្រាប់​ឲ្យ​តៃកុង​ឡាន​បិទ​ទូរស័ព្ទ​ភ្លាម​ ។ តៃកុង​ក៏​មិន​មាត់ ហើយ​ក៏​បិទ​តាម​សំណើ ។ ក្រោយ​ពី​ចុះ​ដល់​កន្លែង ភ្ញៀវ​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​បង្ហោះ​សារ​ចូល​ទៅ​បណ្តាញ​សង្គម ដើម្បី​ឲ្យ​គ្រប់​គ្នា​បានដឹង​។

លោក​បាន​សរសេរ​ទៀត​ថា ការ​ធ្វើ​បែប​នេះ​ អាច​នឹងឱ្យ​បាក់មុខ​ដល់​ខេត្ត​ទាំងមូល ជា​ពិសេស​ប្រសិនបើ​តៃកុង​ម្នាក់​នោះ បើក​ដឹក​ភ្ញៀវ​បរទេស​ ។

អត្ថបទសរសេរ ដោយ