ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដល់សេវារដ្ឋបាលជូនពលរដ្ឋចំនួន១៤វិស័យតាមរយៈអង្គភាពច្រកចេញចូលតែមួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ពី​ការ​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៤​វិស័យ តាម​រយៈ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ដំណើរ​កាល ចាប់តាំងពី​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ពី​ការ​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៤​វិស័យ តាម​រយៈ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ដំណើរ​កាល ចាប់តាំងពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ។​

​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ប្រភេទ​សេវា​ដែល​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នឹង​ផ្ដល់​ជូន​មាន​ដូច​ជា​ប្រភេទ​សេវា​នីត្យានុកូលកម្ម (​ការ​បញ្ជាក់​លើ​ឯកសារ​ថតចម្លង​), ផ្នែក​រដ្ឋបាល និង​ក្នុង​វិស័យ​សុខាភិបាល​, វិស័យ​ទេសចរណ៍​, វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន​, វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​, វិស័យ​ព័ត៌មាន​, វិស័យ​បរិស្ថាន​, វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​, វិស័យ​រ៉ែ និង​ថាមពល​, វិស័យ​ពាណិជ្ជកម្ម​, វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង​, វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​

​សម្រាប់​ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ សិប្បករ ក៏​ដូច​ជា​វិស័យ​ឯកជន ដែល​កំពុង​រស់នៅ និង​ប្រកប​របរ​ទទួលទាន​ផ្សេង​ៗ នៅ​រាជធានី​ភ្នំពេញ អញ្ជើញ​មក​ទំនាក់ទំនង​ស្នើ​សុំ​សេវា​រដ្ឋបាល​តាម​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ នៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ