ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​…​ជិត​រួចរាល់​ហើយ​រូបសំណាក​កវី​ប្រជា​ប្រី​យ៍ ភិ​រម្យ ង៉ុ​យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សាងសង់​រូបសំណាក កវី​ប្រជា​ប្រី​យ៍ ភិ​រម្យ ង៉ុ​យ ដែល​ស្ថិត​ក្នុង​រង្វង់​មូល​នៅ​សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ដល់​ពេល​នេះ​សម្រេច​បាន​៧០% ហើយ…

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សាងសង់​រូបសំណាក កវី​ប្រជា​ប្រី​យ៍ ភិ​រម្យ ង៉ុ​យ ដែល​ស្ថិត​ក្នុង​រង្វង់​មូល​នៅ​សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ដល់​ពេល​នេះ​សម្រេច​បាន​៧០% ហើយ ហើយ​គ្រោង​នឹង​ស្ទូច​តម្លើង​រូបសំណាក​ពី​ថ្មភក់​ឆ្លាក់​រួច​នៅ​ស​ប្តា​ហ៍​ក្រោយ ។​

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​រូបសំណាក កវី​ប្រជា​ប្រី​យ៍ ភិ​រម្យ ង៉ុ​យ ដែល​ស្ថិត​ក្នុង​រង្វង់​មូល​នៅ​សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ស្រុក​កំណើត​របស់​លោក​​តា ក្រម ង៉ុ​យ ដើម្បី​ជម្រុញ​ការងារ​នេះ​អោយ​បាន​លឿន ស្រប​ពេល​ដែល​ការដ្ឋាន​នេះ​សម្រេច​​បាន ៧០% ហើយ​នោះ ។​

​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​មកនេះ​លោក ឃួ​ង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​អមដំណើរ​ដោយ​លោកស្រី​ជា​ភរិយា​រួម​នឹង​លោក ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​​ជ័យ​ផង​នោះ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​២​ខ្សែ​នៅ​ជាប់​ការដ្ឋាន​សាងសង់​រូបសំណាក កវី​ប្រជា​ប្រី​យ៍ ភិ​រម្យ ង៉ុ​យ នេះ ។​

ផ្លូវ​ចំនួន​២​ខ្សែ ខ្សែ​ទី​១ ជា​ផ្លូវ​ទួល​លាភ ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ត្នោត ភូមិ​ត្រពាំង​អារក្ស ដោយ ចាប់ពី​រង្វង់​មូល​លោកតា ក្រម ង៉ុ​យ ទៅ​ដល់​ភូមិ​ត្រ​ពាំ​ត្នោ​យ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ប្រវែង​ជាង​២៥០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ។​

​ចំណែក​ផ្លូវ​១​ខ្សែ​ទៀត​ក៏​ចេញពី​រង្វង់​មូល​លោកតា ក្រម ង៉ុ​យ ដែរ​ឆ្ពោះទៅ​វត្ត​អង្គ​ស្តុ​ប ជាប់​ព្រំប្រទល់​ផ្លូវ​លេខ​៤២ មាន​ប្រវែង​១០០០​ម៉ែត្រ ដោយ​នឹង​ត្រូវ​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ទទឹង​៥​ម៉ែត្រ​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ