ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់១យប់… ព្រឹកឃើញវិញ សោកសៅគ្រប់គ្នា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​បាន​ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់​នៅ​កណ្តាល​វាលស្រែ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ សីហា ស្ថិត​ត្រង់​ចំណុច​ភូមិ​បឹង​វែ​អ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​បាន​ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់​នៅ​កណ្តាល​វាលស្រែ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ សីហា ស្ថិត​ត្រង់​ចំណុច​ភូមិ​បឹង​វែ​អ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា សាកសព​បុរស​ខាងលើ ត្រូវ​បាន​អ្នក​ភូមិ​ស្គាល់​មាន​ឈ្មោះ​ម៉ៅ ផ​ន អាយុ​៥៧​ឆ្នាំ ហៅ​ក្រៅ​«​តា​ក្របី​» មាន​របរ​លើង​បេះដូង ។

ប្រភព​ពី​ក្រុម​គ្រួសារ​ថា គាត់​បាន​បាត់​ពី​ផ្ទះ​១​យប់​ហើយ ស្រាប់តែ​ព្រឹក​ឡើង បែរជា​ឃើញ​ស្លាប់​នៅ​កណ្តាល​​វាលស្រែ​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​យំសោក​សង្រេង​បំផុត ព្រោះ​មិនដឹង​ពី​មូលហេតុ​នៃ​ស្លាប់​នេះ​នៅឡើយ ។

ប្រភព​ពី​ពលរដ្ឋ​បានឱ្យដឹងដែរ​ថា នៅ​ម៉ោង​ប្រមាណ​ជា​៣​រសៀល​​ថ្ងៃទី០៤ សីហា ​គេ​បានឃើញ​ជនរង​គ្រោះ​យក​ថ្នាំ​កណ្តុរ​ទៅ​វាល​ស្រែ​​ដាក់​កណ្តុរ​ស៊ី​សំណាប ហើយក៏បាត់​ឈឹង​រហូតតែម្តង ។ សមត្ថ​​កិច្ចបានសន្និ​ដ្ឋានបឋម​ថា គាត់អាចកើត​​ខ្យល់.គ ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ