ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ថៃ​ម្នាក់​ឆ្លង​ដែន​មក​អង្គុយ​ស្លា.ប់ ក្រោយ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ សីហា ២០១៨​នេះ មាន​ជនបរទេស​អង្គុយ​ស្លាប់​នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ ក្រោ​ន​ដាយ​អឹ​មិន​ស៊ី​ធី ស្ថិត​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ សីហា ២០១៨​នេះ មាន​ជនបរទេស​អង្គុយ​ស្លាប់​នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ ក្រោ​ន​ដាយ​អឹ​មិន​ស៊ី​ធី ស្ថិត​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

សាកសព​ឈ្មោះ KOMSAN THUANGSOONGNERM ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ខេត្ត​នគ​រាជ​សីមា ប្រទេស​ថៃ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​3 3019000 27838 កាន់​ប៉ា​ស្ព័​រលេ​ខ AA8811956 ចុះ​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៧ និង​ចូល​មក​កម្ពុជា​ចុង​ក្រោយ​ថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០១៧​។ តាម​សាក្សី​ម្ចាស់ផ្ទះ​បាន ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​គាត់​(​ម្ចាស់ផ្ទះ​)​តែងតែ​បានឃើញ​បុរស ជនជាតិ​ថៃ​រូប​នេះ​ដើរ​កាត់ និង​ធ្លាប់​មក​អង្គុយ​លេង​ទី​នេះ​ញឹកញាប់ ដែល​ជន​រង​គ្រោះ​នោះ គាត់​មាន​អាកា​រៈ​ញ័រ​ៗ​ដូច​មនុស្ស​ញៀន​ថ្នាំ​។

លុះ​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​កើតហេតុ គាត់​បាន​ទៅ​បើកទ្វារ​ឃើញ​បុរស​រង​គ្រោះ​ដើរ​ចូល​មក​អង្គុយ​នៅ​លើ​កៅអី​នេះ ក្រោយមក​គាត់​ក៏​បាន​បោស សម្អាតផ្ទះ និង​បាន​ហៅ​ជន​រង​គ្រោះ​ឲ្យ​ចេញ តែ​ជន​រង​គ្រោះ​មិន​កម្រើក​ទេ​។ ឃើញ​ដូច្នោះ​គាត់​បាន​ហៅ​គេ ឲ្យ​ជួយ​មើល ទើប​ដឹង​ថា ជនជាតិ​ថៃ​ម្នាក់​នោះ​ស្លាប់​បាត់​ទៅ​ហើយ គឺ​ស្លាប់​អង្គុយ​លើ​កៅអី​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​គ្រប់​ជំនាញ បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ ដោយ​បាន​សន្និដ្ឋាន​ថា សាកសព​ពិតជា​ស្លាប់​ដោយសារ​ជំងឺ (​រលៀក​ពោះវៀន ខ្សោះ​ជាតិ​ទឹក ហូរ​លាមក លាយ​សំបោរ​) ហើយ​សព​ត្រូវ​បាន​គណៈកម្មការ​សម្រេច​តម្កល់​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ