ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ប៉ៃលិន​ងាក​មក​ដាំ​បន្លែ​ដើម្បី​ជួយ​សម្រួល​ជីវភាព

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​នៅ​ប៉ៃលិន កំពុង​រក​ប្រាក់​ចំណូល​ប្រចាំខែ​យ៉ាង​កាក់កប​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ តាម​រយៈ​ការ​ដាំ​បន្លែ​លក់ បើ​ទោះបីជា​ពេល​ខ្លះ ទីផ្សារ​បន្លែ​ធ្លាក់​ចុះ​បន្តិច​ក្តី ក៏​ពួក​គាត់​នៅ​តែ​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ដែរ ។ បន្លែ​ទាំងនោះ…

ខេត្ត​ប៉ៃលិន ៖ កសិករ​នៅ​ប៉ៃលិន កំពុង​រក​ប្រាក់​ចំណូល​ប្រចាំខែ​យ៉ាង​កាក់កប​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ តាម​រយៈ​ការ​ដាំ​បន្លែ​លក់ បើ​ទោះបីជា​ពេល​ខ្លះ ទីផ្សារ​បន្លែ​ធ្លាក់​ចុះ​បន្តិច​ក្តី ក៏​ពួក​គាត់​នៅ​តែ​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ដែរ ។ បន្លែ​ទាំងនោះ ភាគច្រើន​ដូច​ជា តាសក់ សណ្តែកកួ ស្ពៃក្រញាញ់ សាឡា​ត់ ត្រកួន និង​ស្លឹក​ខ្ទឹម ជាដើម ដោយ​អ្នកខ្លះ​កំពុង​ប្រមូល​ផល និង​ខ្លះ​ទៀត​ចាប់ផ្តើម​កាប់​ដី​ដាំ​ជា​បន្តបន្ទាប់ ។

លោក តេ​ង សុង ដែល​បាន​ដាំ​បន្លែ​ជា​ច្រើន​ប្រភេទ​បាន​រៀបរាប់​ថា ការ​ដាំ​បន្លែ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​លោក បើ​ទោះបីជា​ទីផ្សារ​បន្លែ​ធ្លាក់​ចុះ​បន្ដិច មិនជា​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ដំណាំ​ផ្សេង​ទេ ព្រោះ​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ ។ លោក​ថា ៖« សព្វថ្ងៃ​ខ្ញុំ​ដាំ​បន្លែ​ចម្រុះ​ដូច​ជា ត្រកួន សាឡា​ត់ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ និង​ស្លឹក​ខ្ទឹម គឺ​ដាំ​ខួបប្រាំងខួបវស្សា​តែ​ម្តង និង​ប្រមូល​ផល​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ជា​ហូរហែ » ។ លោក​បន្ដ​ថា ៖« កាលពីដើម​ឆ្នាំ តម្លៃ​បន្លែ​លើ​ទីផ្សារ​លក់​បាន​ថ្លៃ ប៉ុន្ដែ​ពេល​នេះ​ធ្លាក់​ចុះ​បន្តិច គឺ​ត្រកួន និង​សណ្ដែកកួ ក្នុង​១​គីឡូក្រាម លក់​តម្លៃ​តែ​២.០០០​រៀល​ប៉ុណ្ណោះ ព្រោះ​មាន​ឈ្មួញ​នាំ​ចូល​បន្លែ​ជា​ច្រើន​ពី​ខេត្តបាត់ដំបង ។ ចំណែក​រដូវ​ខ្លះ ខ្ញុំ​អាច​ដក​សាឡា​ត់​លក់​ឱ្យ​ឈ្មួញ ក្នុង​១​គីឡូក្រាម​តម្លៃ​ពី​៣.៥០០​ទៅ​៤.០០០​រៀល​និង​អាច​រក​ចំណូល​បាន​ក្នុង​១​ថ្ងៃ ពី​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​ដែរ »​។ លោក​និយាយ​ថា ៖« បន្លែ​របស់ខ្ញុំ​ដាក់​ជីលា​មក​គោ​សុទ្ធសាធ អត់​មាន​ប្រើ​ជីគីមី​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ទេ ។ ខ្ញុំ​ក៏​មិន​ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់ ដោយសារ​តែ​ហូប​បន្លែ​របស់ខ្ញុំ​ដែរ » ។

ចំណែក​អ្នកស្រី មាន សុភាព អាយុ​៥៤​ឆ្នាំ ដែល​បាន​ដាំ​បន្លែ​ដូច​គ្នា​ដែរ និយាយ​ថា ការ​ដាំ​បន្លែ​លក់ ពិតជា​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួ​សារបាន​ច្រើន ខណៈ​ការ​ដាំពោត និង​ដំឡូង​មី មិន​ទាន់​ដល់​ពេល​ប្រមូល​ផល ។
អ្នកស្រី​ថា ៖« ខ្ញុំ​បាន​លក់​បន្លែ​យក​ប្រាក់​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​ក្នុង​១​ថ្ងៃ គឺ​អាច​រក​ចំណូល​បាន​ពី​២០​ទៅ​៣០​ម៉ឺន​រៀល​ដែរ »​។ អ្នកស្រី​បន្ថែម​ថា ការ​ដាំ​បន្លែ​នេះ គឺ​ប្រើ​រយៈពេល​ខ្លី ។ ជាក់ស្តែង ដំណាំ​ត្រកួន​ត្រឹម​ពី​១៥​ទៅ​២០​ថ្ងៃ​ប៉ុណ្ណោះ គឺ​អាច​ដក​លក់​ឱ្យ​ឈ្មួញ​នៅ​ផ្សារ បាន​ហើយ រីឯ​ស្ពៃ​ឬ​សាឡា​ត់​វិញ គាត់​ដាំ​រយៈពេល​៣៥​ទៅ​៤០​ថ្ងៃ ទើប​អាច​ប្រមូល​ផល​បេះ​លក់​ឱ្យ​ឈ្មួញ ។

អ្នកស្រី​បញ្ជាក់​ថា ដើម្បី​ឱ្យ​បន្លែ​របស់​គាត់​អាច​ដក​លក់​បាន​រាល់ថ្ងៃ គឺ​គាត់​ដាំ​ឆ្លាស់គ្នា​ជា​បន្តបន្ទាប់ ។ ការ​ដាំ​បន្លែ​របស់​គាត់​សរុប​ទាំងអស់​ជិត​២០​រង​ឯណោះ ហើយ​បើសិនជា​ពេល​ណា​គ្មាន​ភ្លៀង គាត់​បាន​បូមទឹក​ស្រះ​នៅ​ក្បែរ​នោះ​មក​ស្រោច​ជា​រឿយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ