ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​បែប​ហ្នឹង​វាសនា​ពួក​គេ​នឹង​ទៅ​ជា​យ៉ាងណាថ្ងៃ​អនាគត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មិនដឹង​ថា ពួក​គេ​ត្រូវ​មូស​ខាំ ឬ​រងា​យ៉ាងណា រួម​ទាំង​បញ្ហា​សុខ​ភាព ជា​ពិសេស​គ្រោះ​អវិជ្ជា​នា​ពេល​អនាគត ព្រោះ​មើល​ឃើញនឹងភ្នែក​រាល់​យប់ និង​ពេល​ថ្ងៃ​ទៅ​ហើយ​។ ក្មេង​ៗ​អាណា​ថា​ដែល​ដើរ​សុំទាន…

ខេត្តបន្ទាយមានជ័យ ៖ មិនដឹង​ថា ពួក​គេ​ត្រូវ​មូស​ខាំ ឬ​រងា​យ៉ាងណា រួម​ទាំង​បញ្ហា​សុខ​ភាព ជា​ពិសេស​គ្រោះ​អវិជ្ជា​នា​ពេល​អនាគត ព្រោះ​មើល​ឃើញនឹងភ្នែក​រាល់​យប់ និង​ពេល​ថ្ងៃ​ទៅ​ហើយ​។

ក្មេង​ៗ​អាណា​ថា​ដែល​ដើរ​សុំទាន ហិតកាវ និង​ដេក​តាម​វាលស្មៅ ព្រមទាំង​សំ​យ៉ាប​តៀម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​គេ​ឃើញ​កើត​មាន​ជា​ដដែល​ៗ​មិន​អាច​ទប់ស្កាត់​បាន​។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​អាណិត​ទៀត​នោះ មាន​ក្មេង​ខ្លះ​ត្រូវ​ដើរ​រើស​កាក​សំណល់​ដូច​ជា​ម្ហូបអាហារ ឬ​ផ្លែ​ឈើ​តាម​ធុងសំរាម​យក​ទៅ​បរិភោគ ហើយ​ខ្លះ​មាន​ហូប​ចុក​ដោយសារ​ការ​រើស​អេ​ត​ចាយ​លក់​។

មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ គឺ​ពេល​ថ្ងៃ​ក្មេង​អាណា​ថា​ដើរ​ហិតកាវ​ឡើង​ព្រោងព្រៀត​ក្នុង​ទី​ប្រជុំ​ជន​មួយ​នេះ មើលទៅ​ពិតជា​គួរ​ឲ្យ​ពិបាក​ភ្នែក​មើល​ណាស់​។ ក្មេង​ៗ​អណាថា​ទាំងនេះ ពេល​​យប់​ខ្លះ​ដេក​តាម​តូប​លក់ដូរ និង​ខ្លះ​ទៀត​ដេក​តាម​វាលស្មៅ ថែម​ទាំង​សំ​យ៉ាប​តៀម​​គេ​នៅ​ប្លុក​កាស៊ីណូ​។

ហើយ​កន្លង​មក គេ​ចាំ​បាន​ថា នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រមូល​ក្មេង​អាណា​ថា​បាន​មួយ​ចំនួន​យក​ទៅ​អប់រំ ដើម្បី​កុំ​ឲ្យ​ដើរ​ហិតកាវ​ប្រសេចប្រសាច និង​ទៅ​ចូល​តាម​តៀម​កាហ្វេ​​របស់​គេ​ដែរ​។ ចំណែកឯ​អង្គការ​ដៃគូ​មួយ​ចំនួន​ក៏​បាន​ជួយ​យក​ក្មេង​អាណា​ថា​ជា​ច្រើន​នាក់​ទៅ​រស់នៅ​តាម​មណ្ឌល ដើម្បី​ឲ្យ​បាន​រៀនសូត្រ​នៅ​ជំនាញ ឬ​វិជ្ជាជីវៈ​ផ្សេង​ៗ​ផង​ដែរ ប៉ុន្តែ​មិនដឹង​ថា យ៉ាងដូចម្តេច បែរជា​គេ​ឃើញ​មាន​ក្មេង​ៗ​អាណា​ថា​នៅ​តែ​ដើរ​ដេក​អាណា​ធិ​ប​តេ​យ្យ​ព្រោងព្រៀត​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ