ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្បាច់នេះ​ទេ អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា ​ប្តី​មាន​ស្រី ឬ​អត់!

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​ដឹង​ថា​ ស្វាមី​អ្នកមាន​ស្រី ឬទេ អ្នក​អាច​រក​ភស្តុ​តាង​តាម​វិធី​ខាងក្រោម​បាន។ តើ​មាន​អ្វី​ខ្លះទៅ ? 1. បើ​អ្នកមាន​អារម្មណ៍​ថា ប្តី​អ្នកមាន​ស្រី អ្នក​អាច​ស្វែងរក​ភស្តុ​តាង​បាន​តាម​រយៈ​ទូរស័ព្ទ​របស់​​ស្វាមី​អ្នក​បាន…

ប្រសិនជា​អ្នក​ចង់​ដឹង​ថា​ ស្វាមី​អ្នកមាន​ស្រី ឬទេ អ្នក​អាច​រក​ភស្តុ​តាង​តាម​វិធី​ខាងក្រោម​បាន។ តើ​មាន​អ្វី​ខ្លះទៅ ?

1. បើ​អ្នកមាន​អារម្មណ៍​ថា ប្តី​អ្នកមាន​ស្រី អ្នក​អាច​ស្វែងរក​ភស្តុ​តាង​បាន​តាម​រយៈ​ទូរស័ព្ទ​របស់​​ស្វាមី​អ្នក​បាន ព្រោះ​គេ​ទាក់ទង​គ្នា​បាន​តាម​ទូរស័ព្ទ​នេះ​ប៉ុណ្ណោះ ។ ដូចនេះ ដើម្បី​អាច​​បញ្ជាក់​បាន​ថា ប្តី​អ្នកមាន​ស្រី​ឬទេ អ្នក​អាច​ឆែក​ទូរស័ព្ទ​របស់​គេ​បាន ។ អ្នក​គួរតែ​លួច​ឆែក ដោយ​មិន​គួរ​ឲ្យ​គេ​ដឹង​នោះ​ទេ ព្រោះ​បើ​គេ​ដឹង គេ​នឹង​អាច​រក​លែស​ឈ្លោះ​ជាមួយ​អ្នក​បាន ។ ដូចនេះ​អ្នក​គួរតែ​រក្សា​ជា​អាថ៌​កំបាំង ទើប​មិន​ងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​គិត​ខុស ឬ​យល់​ច្រ​លំ​ស្វាមី​អ្នក ។

2. អ្នក​ក៏​អាច​ឆែក​គណនី​ធនាគារ​របស់​គេ​ក៏​បាន​ដែរ ព្រោះ​បើ​គេ​លួច​ចិញ្ចឹម​ស្រី​ក្រៅ ប្រាក់​​ដែល​មាន​ក្នុង​នោះ​នឹង​អាច​ថយ​ច្រើន ។ ប៉ុន្តែ ក្រោយ​ពេល​ដែល​អ្នក​ឆែត​ឃើញ​ថយ​​មែន អ្នក​ក៏​មិន​គួរ​ឆេវឆាវ​ភ្លាម ហើយរ​ត់ទៅ​សួរ​គេ​ឡើយ ដោយ​អ្នក​គួរតែ​សង្កេត​គ្រប់​ជ្រុងជ្រោយ និង​រក​ឲ្យ​ឃើញ​ភស្តុ​តាង ទើប​អ្នក​អាចយ​កមក​និយាយ​តទល់​ជាមួយ​គេ​បាន ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ការពារ​អាពាហ៍ពិពាហ៍​អ្នក​កុំ​ឲ្យ​បំផ្លាញ​លឿន​ក្នុង​រយៈពេល​ខ្លី ។

ដូចនេះ អ្នក​អាច​សង្កេត​តាម​រឿង​ពីរ​នេះ ដើម្បី​មើល​ដឹង​ថា​ស្វាមី​អ្នកមាន​ស្រី​ឬ​អត់ (ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ