ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ជម្លោះ​៦០​ឆ្នាំ​ស្លា.ប់​ជាង​២៦០​ពាន់​នាក់

5 ឆ្នាំ មុន

ប្រទេស​កូ​ឡុំ​ប៊ី ៖ យោង​តាម​របាយការណ៍​ផ្លូវការ​មួយ​​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២​ ខែ​សីហា ​ថា ជម្លោះ​នៅ​កូ​ឡុំ​ប៊ី រយៈពេល​៦០​ឆ្នាំ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៦២.១៩៧​នាក់ ​ក្នុង​នោះ​៨២%​ជា​ជន​ស៊ី​វិល​។ បើ​តាម​មជ្ឈមណ្ឌល​ជាតិ​រំលឹក​វិញ្ញាណ​ក្ខ័​ន្ធ​ប្រវត្តិសាស្ត្រ…

ប្រទេស​កូ​ឡុំ​ប៊ី ៖ យោង​តាម​របាយការណ៍​ផ្លូវការ​មួយ​​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២​ ខែ​សីហា ​ថា ជម្លោះ​នៅ​កូ​ឡុំ​ប៊ី រយៈពេល​៦០​ឆ្នាំ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៦២.១៩៧​នាក់ ​ក្នុង​នោះ​៨២%​ជា​ជន​ស៊ី​វិល​។

បើ​តាម​មជ្ឈមណ្ឌល​ជាតិ​រំលឹក​វិញ្ញាណ​ក្ខ័​ន្ធ​ប្រវត្តិសាស្ត្រ អង្គការ​រដ្ឋ​ជា​អ្នកធ្វើការ​សិក្សា​នោះ​​​បាន​បញ្ជាក់​ឱ្យ​ដឹង​​ថា អ្នក​ស្លាប់​ភាគច្រើន​ជា​ប្រជាជន​ស៊ី​វិល​ដែល​មាន​២១៥.០០០​នាក់ ​ហើយ​យុទ្ធ​ជន​មាន​៤៦.៨១៣​នាក់​។ ហើយ​​ពួក​យោធា​ប្រ​តិ​ព័​ទ្ធ​ស្ដាំ​និយម​ជ្រុល ជា​អ្នក​​ទទួលខុសត្រូវ​សំខាន់​នៃ​ការ​សម្លាប់​មនុស្ស ដែល​មាន​ដល់​ទៅ​៩៤.៧៥៤​នាក់​។ រីឯ​​ពួក​ឧទ្ទាម​ធ្វេ​ង​និយម​នៃ​កងកម្លាំង​បដិវត្តន៍​កូ​ឡុំ​ប៊ី FARC ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​សម្លាប់​មនុស្ស​៣៦.៦៨៣​នាក់ ចំណែកឯ​កងកម្លាំង​រដ្ឋាភិបាល​សម្លាប់​មនុស្ស​៩.៨០៤​នាក់​។

រីឯអ្នក​ស្លាប់​ឯទៀត​ៗ​ជា​ស្នាដៃ​របស់​បណ្ដា​ក្រុម​ចេញ​មក​ពី​ពួក​ជីវពល​ស្ដាំ​និយម​ជ្រុល​ដែល​ត្រូវ​រំសាយ​កាលពី​ឆ្នាំ​២០០៦ ឬ​ពួក​ជន​មិនដឹង​អត្តសញ្ញាណ​។ ចលនា​ឧទ្ទាម​របស់​កងកម្លាំង​បដិវត្តន៍​កូ​ឡុំ​ប៊ី FARC និង​របស់​ក្រុម​កងទ័ព​រំដោះជាតិ ​ELN បាន​ធ្វើសង្គ្រាម​ដោយ​​ចំហ​ប្រឆាំង​រដ្ឋាភិបាល​ចាប់ពី​ឆ្នាំ​១៩៦៤​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ