ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​មិន​ស្គាល់​មង្គល​ជីវិត នៅ​ជិតបង្កើយ

5 ឆ្នាំ មុន

មនុស្ស​ច្រើន​ណាស់ ដែល​ស្វែងរក​នូវ​មង្គល​គឺ​ដើរ​រក​គ្រប់​ទីកន្លែង នៅ​តែ​រក​មិន​បាន ចំណែក​មនុស្ស​ខ្លះ​ទៀត ដោយ​អំណាច​ចង់បាន​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ហ៊ាន​ប្រព្រឹត្ត​អ្វី​ៗ​សព្វបែបយ៉ាង​ក៏​មាន​ដែរ ។ តាម​ពិត​ទៅ​មង្គល​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដីសុខ​ពិតប្រាកដ​នោះ គឺ​មិន​ចាំបាច់​ទៅ​រក​នៅ​ទីណា​នោះ​ទេ វា​ស្ថិត​នៅ​តែ​នឹង​ខ្លួន​យើង​ហ្នឹងឯង​ខាងក្រោម​នេះ​ជា​មង្គល​ទាំង ៣៨…

មនុស្ស​ច្រើន​ណាស់ ដែល​ស្វែងរក​នូវ​មង្គល​គឺ​ដើរ​រក​គ្រប់​ទីកន្លែង នៅ​តែ​រក​មិន​បាន ចំណែក​មនុស្ស​ខ្លះ​ទៀត ដោយ​អំណាច​ចង់បាន​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ហ៊ាន​ប្រព្រឹត្ត​អ្វី​ៗ​សព្វបែបយ៉ាង​ក៏​មាន​ដែរ ។

តាម​ពិត​ទៅ​មង្គល​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដីសុខ​ពិតប្រាកដ​នោះ គឺ​មិន​ចាំបាច់​ទៅ​រក​នៅ​ទីណា​នោះ​ទេ វា​ស្ថិត​នៅ​តែ​នឹង​ខ្លួន​យើង​ហ្នឹងឯង​ខាងក្រោម​នេះ​ជា​មង្គល​ទាំង ៣៨ ប្រការ​ដែល​នាំ​មក​នូវ​សេចក្ដីសុខ​ពិតប្រាកដ​គឺៈ ១-​កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ ២-​កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ ៣-​កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​ទាំងឡាយ ៤-​កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ ៥-​ភាវៈ​នៃ​បុគ្គល​បាន​ធ្វើបុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ៦-​កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ ៧-​ភាវៈ​នៃ​បុគ្គល​បាន​ស្ដាប់ បាន​រៀន​ហើយដោយ​ច្រើន ៨-​សិល្ប៍សាស្ត្រ​គឺ​សេចក្ដី​ឆ្លៀ​វ​ឈ្លាស​ក្នុង​ហត្ថកម្ម​របស់​អ្នកបួស និង​គ្រហស្ថ ៩-​វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១០-​វាចា​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១១-​កិរិយា​បម្រើ​នូវ​មាតា ១២-​កិរិយា​បម្រើ​នូវ​បិតា ១៣-​សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា ១៤-​ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ១៥-​កិរិយា​បរិច្ចាគ​ទាន ១៦-​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌ ១៧-​សេចក្ដី​សង្គ្រោះ​ដល់​ញាតិ​ទាំងឡាយ ១៨-​ការងារ​ទាំងឡាយ​ដែល​មិន​មានទោស ១៩-​កិរិយា​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា​វៀរចាក​បាប ២០-​សេចក្ដី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹកស្រវឹង ២១-​សេចក្ដី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ ២២-​សេចក្ដី​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ២៣-​កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន ២៤-​សេចក្ដី​ត្រេកអរ​ចំពោះ​របស់​ដែល​មាន ២៥-​ភាវៈ​នៃ​បុគ្គល​អ្នកដឹង​នូវ​ឧបការៈ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ២៦-​កិរិយា​ស្ដាប់​នូវ​ធម៌​តាម​កាល ២៧-​សេចក្ដី​អត់ធន់ ២៨-​ភាវៈ​នៃ​បុគ្គល​ដែល​គេ​ប្រដៅ​បាន​ដោយ​ងាយ ២៩-​កិរិយា​បានឃើញ បាន​ជួប​នូវ​សមណៈ​ទាំងឡាយ ៣០-​កិរិយា​សន្ទនា​ទៅ​វិញ​ទៅ​មក​នូវ​ធម៌​តាម​កាល ៣១-​សេចក្ដី​ព្យាយាម​ដុត​នូវ​បាបធម៌ ៣២-​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ ៣៣-​កិរិយា​ឃើញ​នូវ​អរិយសច្ច​ទាំងឡាយ ៣៤-​កិរិយា​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ៣៥-​ចិត្ត​របស់​បុគ្គល​ឯណា​ដែល​លោកធម៌​ទាំងឡាយ​ពាល់ត្រូវ​ហើយ​មិន​រំភើប​ញាប់​ញ័រ ៣៦- មិន​មាន​សេចក្ដី​សោក ៣៧-​មាន​ធូលី គឺ​រាគៈ​ទៅ​ប្រាស​ហើយ ៣៨-​ជា​ចិត្ត​ក្សេមក្សាន្ត ។

មង្គល​ទាំង ៣៨ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រតិបត្តិ​បាន​សុខ​ចម្រើន​ពិតប្រាកដ​ឲ្យ​តែ​យើង​ចេះ​សាង​នូវ​មង្គល​ទាំង​អស់នេះ​ច្បាស់លាស់ ។