ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​៤​ខេត្ត​នៅ​កម្ពុជា​ស្លា.ប់​មនុស្ស​៤​នាក់ និង​ជិត​៣​ម៉ឺន​គ្រួសារ​រង​ផល​ប៉ះពាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​៤​របស់​កម្ពុជា​រួម​មាន​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​លើ​បណ្តាល​ឲ្យ​ពលរដ្ឋ​ជិត​បី​ម៉ឺន​គ្រួសារ​រង​ការ​ប៉ះពាល់ បណ្តាល​ឲ្យ​ស្លាប់​៤​នាក់ និង​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ ។…

រាជធានី​ភ្នំពេញ ៖ ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​៤​របស់​កម្ពុជា​រួម​មាន​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​លើ​បណ្តាល​ឲ្យ​ពលរដ្ឋ​ជិត​បី​ម៉ឺន​គ្រួសារ​រង​ការ​ប៉ះពាល់ បណ្តាល​ឲ្យ​ស្លាប់​៤​នាក់ និង​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ ។

នេះ​បើ​តាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ ។ លោក កែវ វី ក៏​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៣ ខែសីហារ​នេះ ខេត្ត​ចំនួន​៤​បាន​រង​គ្រោះ​ទឹកជំនន់​មាន​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៩១៤៥​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ចំនួន​៣៤៧៦​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​មាន​សុវត្ថិភាព​ចំនួន​២៣​កន្លែង ។ ហើយ​ផ្ទះ​ចំនួន​១២​ខ្នង ត្រូវ​បាន​រុះរើ​ដោយសារ​បាក់​ច្រាំង​ទន្លេ ,​ជម្លៀស​សត្វ​គោ ក្របី ពពែ ចំនួន​៩៦៣២​ក្បាល , លិច​សាលារៀន​១៣៦​កន្លែង , លិច​វត្ត​៥៤​កន្លែង ក្នុង​នោះ​មាន​វិហារ​ចាម​៧​កន្លែង និង​មណ្ឌល​សុខភាព​៩​កន្លែង ។

តែ​អ្វី​ដែល​គួ​ឲ្យ​សោកស្តាយ​នោះ​មនុស្ស​៤​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​ក្នុង​នោះ​មានកូន​ក្មេង​បី​នាក់ និង​មនុស្ស​ចាស់​ម្នាក់ ហើយ​អ្នក​ស្លាប់​ទាំងនេះ​កើតឡើង​នៅ​ខេត្តស្ទឹងត្រែង​២​នាក់​,​ខេត្តក្រចេះ​១​នាក់ និង​ខេត្តកំពង់ចាម​១​នាក់ ។

គួ​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​បញ្ហា​ទឹកជំនន់​នេះ​នៅ​ថ្ងៃ​ល្ងាច​ទី​០២ ខែសីហា ឆ្នាំ​២០១៨ លោក​ទេស​រដ្ឋមន្ត្រី ញឹ​ម វណ្ណ​ដា អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​គ្រោះ​ទឹកជំនន់​ក្នុង​ខេត្តក្រចេះ ហើយ​លោក​បាន​បញ្ជាក់​ថា បញ្ហា​ទឹកជំនន់​នេះ​យើង​បាន​ប្រើប្រាស់​នូវ​វិធាន​ការណ៍​សរុប​មធ្យោបាយ​សរុប និង​កម្លាំង​សរុប ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​ទាន់​ពេលវេលា ។

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នៅ​ក្នុង​ខេត្តក្រចេះ​ទាំងមូល​ជាង​៣​ពាន់​គ្រួសារ រួម​ទាំង​គោក្របី​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ព្រមទាំង​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ឲ្យ​ទៅ​ប្រចាំការ​នៅ​ទីទួល​សុវត្ថិភាព ដើម្បី​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។

ក្នុង​ឱកាស​នេះ​ក្នុង​នាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក​ទេស​រដ្ឋមន្ត្រី ញឹ​ម វណ្ណ​ដា បាន​ប្រកាស​ផ្តល់​ជូន​នូវ​អង្ករ​៣០​តោន សម្រាប់​ចែក​ជូន​ពលរដ្ឋ​រង​គ្រោះ​ក្នុង​ខេត្តក្រចេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ