ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធចៅសង្កាត់បាត់ខ្លួន នាំគ្នាដើររក ស្រាប់​តែ​ប្រទះឃើញ​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់ នៅ​ក្នុង​អូរ​ក្រោយ​ផ្ទះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា ២០១៨ នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់ នៅ​ក្នុង​អូរ​ក្រោយ​ផ្ទះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា ២០១៨ នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣ សីហា សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​រាយការណ៍​ថា មាន​ករណី​មនុស្ស​បាត់​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៨ ។

លោក​អធិការ​បន្ត​ថា តាម​របាយការណ៍ ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ ណ​ន អុីវ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ​លោក​ឆុំ សូ​រី ចៅសង្កាត់​មនោ​រម្យ ស្ថិត​នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ។ ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ជា​មនុស្ស​ញៀន​ស្រា ស្រវឹង​រាល់ថ្ងៃ សតិ​មិន​ប្រក្រតី​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២ សីហា ក្រោយ​បាយ​ហើយ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ចម្លែក អុជ​ធូប​និយាយ​ផ្តេសផ្តាស​មិន​ព្រម​ចូល​សម្រាក ឃើញ​អាកា​រៈ​បែប​នេះ​ក្រុម​គ្រួសា​រក៏​នាំ​គ្នា​យាម​ចាំ​មើល​រហូត​ដល់​គាត់​(​ណ​ន អុីវ​)​បាន​ចូល​សម្រាក រីឯ​ក្រុម​គ្រួសារ​ដែល​ចាំ​យាម​ឃ្លាំមើល​ក៏​នាំ​គ្នា​ចូល​សម្រាក​ដែរ​ទៅ ។

លុះដល់​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ សីហា លោក ឆុំ សូ​រី ភ្ញាក់​ពី​ដំណេក​ស្រាប់តែ​បាត់​ប្រពន្ធ​ពី​គ្រែ ក៏​នាំ​គ្នា​តាម​រក​រហូត​ដល់​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​នោះ​នៅ​តែ​រក​មិនឃើញ ទើប​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​លង់ទឹក​អូរ​ស្លាប់​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ស្លាកស្នាម​លើស​ពរួច​មក ឃើញ​ថា​សព​មាន​របួស​សើរ​ស្បែក​លើ​ស្មងជើង​ទាំង​សងខាង ដងខ្លួន​មាន​ស្នាម​រលាត់​សើរ​ៗ​ស្បែក ។ តាម​ការ​ពិនិត្យ​ស្នាមជើង ស្ត្រី​រង​គ្រោះ​ដើរ​ចុះ​ចំណោត​ទៅ​អូរ​គឺ​ចោត​ជ្រៅ ហើយ​បាត់​ដានជើង និង​ឃើញ​ស្នាម​ទក់​ស្មៅ​សំដៅ​ទៅ​អូរ ។ តាម​សន្និដ្ឋាន ស្ត្រី​រង​គ្រោះ​ពេល​ដើរ​ចុះ​ទៅ​បាន​រអិល​ធ្លាក់​ចូល​អូរ​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង ម្យ៉ាង​ស្ត្រី​រង​គ្រោះ​ស្រវឹងស្រា​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ