ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូក​ប៉ាន់​​​​​ម្នាក់​៧០០០​ដុល្លារ​ជា​ថ្នូរ​សម្លា.ប់​មេ​ឆ្កែ​មួយ​ក្បាល

5 ឆ្នាំ មុន

ប្រទេស​កូ​ឡុំ​ប៊ី ៖ លោក​ទី​តូ​កា​ស្តែ​ល ​ឡា​ណូ​ស មេ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​កូ​ឡុំ​ប៊ី​ម្នាក់​​និយាយ​កាលពី​ថ្ងៃ​ទី​២ ​សីហា​ថា ពួក​រត់ពន្ធ​គ្រឿងញៀន​ក្រុម DEL GOLFO បាន​គំរាម​​តាម​សម្លាប់​មេ​ឆ្កែ​ប្រឆាំង​គ្រឿងញៀន​ដ៏​ពូកែ​មួយ​ក្បាល​។…

ប្រទេស​កូ​ឡុំ​ប៊ី ៖ លោក​ទី​តូ​កា​ស្តែ​ល ​ឡា​ណូ​ស មេ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​កូ​ឡុំ​ប៊ី​ម្នាក់​​និយាយ​កាលពី​ថ្ងៃ​ទី​២ ​សីហា​ថា ពួក​រត់ពន្ធ​គ្រឿងញៀន​ក្រុម DEL GOLFO បាន​គំរាម​​តាម​សម្លាប់​មេ​ឆ្កែ​ប្រឆាំង​គ្រឿងញៀន​ដ៏​ពូកែ​មួយ​ក្បាល​។

មេ​ប៉ូលិស​រូប​នោះ​បន្ត​ថា ​មេ​ឆ្កែ​ប្រឆាំង​គ្រឿងញៀន​ពូកែ​នេះ​ឈ្មោះ​ SOMBRA​ រង​ការ​តាម​​​សម្លាប់​របស់​ក្រុម​រត់​ព​ន្ធ​គ្រឿងញៀន​នោះ ជា​ក្រុម​រត់ពន្ធ​គ្រឿងញៀន​សាហាវ​បំផុត​នៅ​កូ​ឡុំ​ប៊ី ហេតុនេះ​ហើយ​បានជា​ប៉ូលិស​ចាត់ការ​លាក់​មេ​ឆ្កែ​ពូជ​ប៊ែ​រ​ហ្សេ​អា​ល្លឺ​ម៉​ង់ អាយុ​៦​ឆ្នាំ​នេះ​។

​តាម​ពិត​ទៅ ​SOMBRA​ ពុំ​មែន​ជា​ឆ្កែ​រក​គ្រឿងញៀន​តែ​មួយ​ក្បាល​គត់​ដែល​គេ​តាម​សម្លាប់​​ឡើយ តែ​ឆ្កែ​ប៉ូលិស​ជា​ច្រើន​ក្បាល​ទៀត​ក៏​ជា​កម្មវត្ថុ​នៃ​ការ​គំរាមកំហែង​ដែរ​របស់​ពួក​រត់ពន្ធ​គ្រឿងញៀន​កូ​ឡុំ​ប៊ី​។

មេ​ឆ្កែ ​SOMBRA​ នៅ​ជាមួយ​ក្រុមប្រឆាំង​គ្រឿងញៀន​ពី​ឆ្នាំ​២០១៦​មក​។ ​នា​ឆ្នាំ​នោះ​មេ​ឆ្កែ​នេះ​​រក​ឃើញ​កូ​កា​អ៊ី​ន​ដល់​ទៅ​២,៩​តោន​នៅ​កំពង់​ផែ​អ៊ូ​រ៉ា​បា​ ដែល​លាក់​ក្នុង​កុងតឺន័រ​ដាក់​ចេក​​មួយ​ដឹក​ទៅ​កាន់​ក្រុង​ ANVERS​ បែ​ល​ហ្ស៊ិ​ក​។ ហើយ​​រយៈពេល​៥​ឆ្នាំ​នៃ​សកម្មភាព​របស់​​វា មេ​ឆ្កែ​នេះ​រក​ឃើញ​គ្រឿងញៀន​ដល់​ទៅ​៩​តោន​។​ ដោយសារ​វា​ពូកែ​បែប​នេះ​ទើប​​ពួក​រត់ពន្ធ​គ្រឿងញៀន​ជា​មនុស្ស​របស់​ជន​ឈ្មោះ​ DAIRO ANTONIO USAGA ហៅ​OTONIEL​ខឹង​​នឹងមេ​​ឆ្កែ​នោះ​យ៉ាង​ខ្លាំង​ណាស់ ​ហើយ​ប៉ុនប៉ង​សូកប៉ាន់​ប៉ូលិស​ម្នាក់​ឲ្យ​ប្រាក់​​៧០០០​ដុល្លារ​ជា​ថ្នូរ​នឹង​មេ​ឆ្កែ​នេះ​។ ​មេ​ឆ្កែ​ SOMBRA​ ពេល​នេះ​ត្រូវ​បាន​គេ​យក​ទៅ​លាក់​ទុក​ក្នុង​កន្លែង​ស​ម្ងាត់​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ