ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និយាយ​ពី​ការ​គំរាមកំហែង​របស់​រុ​ស្ស៊ី

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ច្រើន​រូប ក្នុង​នោះ​មាន​ប្រមុខ​ FBI ​លោក CHRISTOPHER WRAY និង​នាយក​ផ្នែក​ស៊ើប​ការណ៍​ជាតិ​លោក DAN…

សហរដ្ឋអាមេរិក ៖ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ច្រើន​រូប ក្នុង​នោះ​មាន​ប្រមុខ​ FBI ​លោក CHRISTOPHER WRAY និង​នាយក​ផ្នែក​ស៊ើប​ការណ៍​ជាតិ​លោក DAN COATS កាលពី​ថ្ងៃ​ទី​២ ​សីហា​ បាន​ប្រកាស​អាសន្ន ដោយ​ចោទប្រកាន់​រុ​ស្ស៊ី​ថា ​បន្ត​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​អា​មេ​រិ​ក​ចុះ​ខ្សោយ ​និង​បំបែកបំបាក់​អា​មេ​រិ​ក​។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​ក​ទាំង​២​រូប​នោះ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ឯ​សេត​វិមាន ដោយ​និយាយ​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ នា​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ ជាមួយ​សម​ភាគី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​នៅ​ទីក្រុង​ហែល​ស៊ីន​គី ​កាលពី​ថ្ងៃ​ទី​១៦​ កក្កដា​។​ ក្រោយ​សេច​ក្ដី​ថ្លែង​ការណ៍​នោះ​ដែល​បង្ហាញ​ពី​ការ​បង្រួបបង្រួម​ពេក ​ចំពោះ​លោកពូ​ទី​ន លោក​ត្រាំ​រង​ការ​រិះគន់​ដូច​ព្យុះ​ក្នុង​ប្រទេស​។

នៅ​ថ្ងៃ​ទី​២ ​សីហា​ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ជា​ច្រើន​រូប​បាន​ធ្វើការ​វាយលុក ដោយ​ប្រមុខ​​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​លោក DAN COATS បាន​ចោទប្រកាន់​ថា រុ​ស្ស៊ីបន្ត​សាក​ល្បង​ធ្វើ​ឲ្យ​អា​មេ​រិ​ក​ចុះ​ខ្សោយ ​និង​បំបែកបំបាក់​អា​មេ​រិ​ក ដោយ​លូកដៃ​ចូល​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ និង​ដោយ​ជ្រៀត​ជ្រែកចូល​ក្នុង​នយោបាយ​អា​មេ​រិ​ក​។

​លោក​បន្ត​ថា​ រុ​ស្ស៊ី​ធ្វើ​វិច្ឆេទកម្ម​លើ​ប្រទេស​យើង​ជាប់​រដឹក​។​ ការ​គំរាមកំហែង​មាន​ពិត​ប្រាកដ​ហើយ​នៅ​បន្ត​។​ យើង​នឹង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង ​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត ពលរដ្ឋ​អា​មេ​​រិ​ក​មាន​ទំនុកចិត្ត​។ ​លោក​ថ្លែង​បែប​នោះ​ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​។

ចំណែក​ប្រមុខ​ភ្នាក់ងារ​ FBI វិញ​បាន​ព្រមាន​ថា​ នោះ​ជា​ការ​គំរាមកំហែង​មួយ​ដែល​យើង​ត្រូវ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​។ ​វា​សំំ​ខាន់​ដែល​ត្រូវ​យល់​ថា នោះ​ពុំ​ត្រឹម​ជា​ការ​គំរាមកំហែង​ទាក់ទិ​ន​ដល់​ដំណើរការ​បោះ​ឆ្នោត​តែ​មួយ​មុខ​ឡើយ​។​ សត្រូវ​របស់​យើង​កំពុង​តែ​បំបែក​បំបាក់​​យើង​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ