ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​សង្វេគ​ណាស់! ទើប​តែ​​​រៀប​ការ កូន​ក្រមុំ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​

5 ឆ្នាំ មុន

សារព័ត៌មាន​ពី​ខេត្ត​គាំង​ណា​ម ប្រទេស​វៀតណាម​ផ្សាយ​ថា លោក​ឌិ​ញ វ៉ា​ន់​ធូ​ (Dinh Van Thu) ចៅហ្វាយខេត្ត​គាំង​ណា​ម បាន​ឲ្យ​ដឹង​ថា ​កាលពី​យប់​ថ្ងៃ​ទី​៣០…

សារព័ត៌មាន​ពី​ខេត្ត​គាំង​ណា​ម ប្រទេស​វៀតណាម​ផ្សាយ​ថា លោក​ឌិ​ញ វ៉ា​ន់​ធូ​ (Dinh Van Thu) ចៅហ្វាយខេត្ត​គាំង​ណា​ម បាន​ឲ្យ​ដឹង​ថា ​កាលពី​យប់​ថ្ងៃ​ទី​៣០ កក្កដា ២០១៨ រថយន្ត​ដឹក​ក្រុម​គ្រួសារ​កូនកំលោះ​១៧​នាក់​ធ្វើ​ដំណើរ​ទៅ​រៀប​ការ ស្រាប់​តែ​​បាន​បុក​ជា​មួយ​​រថយន្ត​កុងតឺន័រ​ បណ្ដាល​ឲ្យ​ស្លាប់​១៣​នាក់ ក្នុង​នោះ​ស្លាប់​នៅ​កន្លែង​កើតហេតុ​១០​នាក់ និង​៣​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​មានកូន​កំលោះ​​ផង​ដែរ ។

បើតាម​វេ​ប​សាយ ​«VnExpress» ​របស់​វៀតណាម​ឲ្យ​ដឹង​ទៀត​​ថា ​មាន​អ្នកដំណើរ​នៅ​សល់​​ចំនួន​៤​នាក់​មាន​អាការ​ធ្ងន់ ក្នុង​នោះ​មាន​កុមារ​អាយុ​៦​ឆ្នាំ​២​នាក់ ។ ហើយ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​ពី​រឿងហេតុ​នោះផង​ដែរ ។

ក្នុង​មួយ​ឆ្នាំនេះ​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ចំនួន​១៤.០០០​នាក់​ក្នុង​ប្រទេស​វៀតណាម នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ