ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​បាន​មួយ​ដង្ហើមចង្រិត​ដែរ​…​ព្រោះ​ថប់ដង្ហើម

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ច្រករបៀង​ខុសច្បាប់​២​កន្លែង​ដែល​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ចូល​មន្ត្រី​យោធា​ថា​ថ្នាក់លើ​អោយ​បើក​សម្រាប់​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​ចេញចូល​ទិញ​ទំនិញ​។  ជាក់ស្តែង​គេ​ឃើញ​សកម្មភាព​ឈ្មួញ​បាន​លួច​នាំ​ចូល​ទំនិញគេចពន្ធ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​អូរ​បី​ជាន់ និង​ច្រករបៀង​ខុសច្បាប់​ណ​ង់​ចាន់ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​សកម្មភាព​ឈ្មួញ​ឃុបឃិត​ជាមួយ​កងកម្លាំង​លួច​ទំនិញ​ចូល​ល្មើសច្បាប់​ឃើញ​កើត​រាល់ថ្ងៃ​យប់​មិន​ញញើត​ច្បាប់​ដោយ​បើកដៃ​ពី​កម្លាំងយោធា​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​។​ទំនិញ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ភាគច្រើន​ជា​ទំនិញ​ដែល​មាន​តំលៃ​សំភារៈ​ប្រើប្រាស់ និង​ទំនិញ​ហូប​ចុក​។…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ច្រករបៀង​ខុសច្បាប់​២​កន្លែង​ដែល​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ចូល​មន្ត្រី​យោធា​ថា​ថ្នាក់លើ​អោយ​បើក​សម្រាប់​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​ចេញចូល​ទិញ​ទំនិញ​។

 ជាក់ស្តែង​គេ​ឃើញ​សកម្មភាព​ឈ្មួញ​បាន​លួច​នាំ​ចូល​ទំនិញគេចពន្ធ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​អូរ​បី​ជាន់ និង​ច្រករបៀង​ខុសច្បាប់​ណ​ង់​ចាន់ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​សកម្មភាព​ឈ្មួញ​ឃុបឃិត​ជាមួយ​កងកម្លាំង​លួច​ទំនិញ​ចូល​ល្មើសច្បាប់​ឃើញ​កើត​រាល់ថ្ងៃ​យប់​មិន​ញញើត​ច្បាប់​ដោយ​បើកដៃ​ពី​កម្លាំងយោធា​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​។​ទំនិញ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ភាគច្រើន​ជា​ទំនិញ​ដែល​មាន​តំលៃ​សំភារៈ​ប្រើប្រាស់ និង​ទំនិញ​ហូប​ចុក​។

គួរ​រំលឹក​ថា ៖ ច្រក​អូរ​បី​ជាន់​កាល​កន្លង​ទៅ​ថ្មី​ៗ​នេះ​អភិបាល​ខេត្តបន្ទាយមានជ័យ​លោក សួន បវរ បាន​ចេញ​លិខិត​រដ្ឋបាល​បានអោយ​បិទ​ជា​ផ្លូវការ​មិន​អោយ​ទំនិញ​នាំ​ចេញចូល​ដែល​ធ្វើ​អោយ​បាត់បង​ចំណូល​រដ្ឋ ហើយ​ការ​នាំ​សត្វពាហនៈ និង​បក្សី​ចូល​ព្រួយបារម្ភ​ឆ្លង​ជំងឺ និង​ប៉ះពាល់​ទីផ្សារ​សត្វ​ក្នុងស្រុក ។ ក្រោយ​ពេល​បិទ​បាន​មួយ​ដង្ហើមចង្រិត ស្រាប់តែ​ឃើញ​សកម្មភាព​នាំ​ចូល​យ៉ាង​គគ្រឹកគគ្រេង​វិញ​លើស​ដើម​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​បញ្ជាក់​ប្រាប់​កាល​ថ្មី​ៗ​ថា ការ​ដែល​បើក​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ខុសច្បាប់​ណ​ង់​ចាន់ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​នេះ​លោក​អត់​បានដឹង ហើយ​បាន​សួរ​ទៅ​កម្លាំងយោធា​ឈរជើង​តាម​បន្ទាត់​ព្រំដែន​លោក​បាន​បញ្ជាក់​ថា (​មូលហេតុ​ដែល​បើក​ច្រក​អូរ​បី​ជាន់​គឺ​ថ្នាក់លើ​អោយ​បើក​សម្រាប់​ប្រជាពលរដ្ឋ​ជាប់​ជាយ​ដែន​ចេញចូល​ទិញ​ទំនិញ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ