ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​ជឿ​គាត់ ឬ​យ៉ាងណា បើ​គាត់​សារភាព​បែប​នេះ​! (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បើកបរ​រថយន្ត​បែន​ដឹក​ថ្ម​១​គ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​មិនដឹង​ថា មាន​ឧបសគ្គ​អ្វី ឬ​ដោយសារ​តែ​ងងុយដេក​នោះ ហើយ​ងោក​មួយភាំង​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ទ្វារ និង​ជញ្ជាំង​ប៉ុស្តិ៍​យាម​ភូមិ​គ្រឹះ​មួយ​កន្លែង​ទាំង​កម្រោល ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បើកបរ​រថយន្ត​បែន​ដឹក​ថ្ម​១​គ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​មិនដឹង​ថា មាន​ឧបសគ្គ​អ្វី ឬ​ដោយសារ​តែ​ងងុយដេក​នោះ ហើយ​ងោក​មួយភាំង​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ទ្វារ និង​ជញ្ជាំង​ប៉ុស្តិ៍​យាម​ភូមិ​គ្រឹះ​មួយ​កន្លែង​ទាំង​កម្រោល ។

ប៉ុន្តែ​ខណៈនោះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​នោះ​ឡើយ​គ្រាន់តែ​ខូចខាត​ទ្វារ និង​ជញ្ជាំង​ប៉ុស្តិ៍​យាម​តែ​ប៉ុណ្ណោះ ។ ដោយឡែក​រថយន្ត​បង្ក​បាន​ក្រពឹត​ខ្ទេច​មុខ​ខ្លួនឯង ខូចខាត​យ៉ាងដំណំ ហើយ​អ្នកបើកបរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​ព្រៃ​ស​ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-1833 ជា​រថយន្ត​បែន​ដឹក​ថ្ម បើកបរ​ដោយ​យុវជន​ស្ទាវ​ម្នាក់​ឈ្មោះ ផ​ន ឡូយ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​ព្រៃ​ផ្ចឹក ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន​យុវជន​រូប​នេះ​បាន​និយាយ​សារភាព គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​រថយន្ត​ហ្វ្រាំង​អត់​ស៊ី ។ ដែល​នេះ គឺជា​ចម្លើយ​កុហក​មិន​គួរ​ឲ្យ​ជឿ​ឡើយ ហើយ​សង្ស័យ​ថា យុវជន​នេះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​បើកបរ​អាច​រវល់​តែ​ងាក​ទៅ​ណា ឬ​ងងុយដេក​ផង​ក៏​មិនដឹង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នេះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដឹក​ថ្ម​ចេញពី​ខេត្តកំពង់ស្ពឺ​មក​ភ្នំពេញ ។

​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​បុក​ចូល​ទ្វារ និង​ប៉ុស្តិ៍​យាម​ភូមិ​គ្រឹះ​ខាងលើ​ទាំង​កំរោល ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ ។ ចំណែក​អ្នកបើកបរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​សួរនាំ ហើយ​បុរស​នេះ​បាន​ប្រាប់​ថា រថយន្ត​របស់​ខ្លួន​ហ្វ្រាំង​អត់​ស៊ី ទើប​ជ្រុល​ទៅ​បុក​ទ្វារ និង​ប៉ុស្តិ៍​យាម​ភូមិ​គ្រឹះ​ខាងលើ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ