ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខមាត់​ប្រទេស​ទាំងមូល​… ខ្មាស​គេ​ណាស់​លោក​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ក្លាយទៅជា​ទីតាំង​របស់​ក្រុម​ចោរឆក់ ដែល​តែងតែបាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​ឬ​ភ្ញៀវ​ទេសចរ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ក្លាយទៅជា​ទីតាំង​របស់​ក្រុម​ចោរឆក់ ដែល​តែងតែបាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​ឬ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​បន្តបន្ទាប់​ស្ទើរតែ​រាល់ថ្ងៃ ។

បន្ទាប់​មក ក្រុម​ចោរ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ដែល​សកម្មភាព​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​អសន្តិសុខ​និង​ការ​ភ័យ​ខ្លាច​ដល់​អ្នកដំណើរ​គ្រប់​រូប ហើយ​ប្រការ​នេះ​គួរតែ​អាជ្ញាធរ​ដែនដី គិតគូរ​ធ្វើ​យ៉ាងណា មាន​ស្មារតី​ភ្ញាក់រលឹក និង​ចេញ​ចំណាត់ការ​ខ្ពស់ ក្នុង​ការ​ដឹកនាំ​កម្លាំង​ល្បាត​ពួនស្ទាក់ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ចោរ​ដៃ​ស្អិត​នោះ​ឱ្យ​បាន​ផង កុំ​ចាំបាច់​ទាល់តែ​មាន​បញ្ជា ឬ​ការ​រុញច្រាន ទើប​ស្ទុះស្ទារ​នោះ​ឡើយ​។

ជាក់ស្ដែង នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ សីហា មាន​ជនសង្ស័យ​១​ក្រុម បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​បុរស​ជនជាតិ​ចិន​២​នាក់​បាន​សម្រេច រួច​ហើយ​ក្រុម​ចោរ​បាន​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ។ បុរស​ជនជាតិ​ចិន​រង​គ្រោះ ទាំង​២​នាក់​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​នៅ​ក្នុង​កាបូបស្ពាយ​របស់​ពួក​គាត់​នោះ​មាន​លុយ រួម​ជាមួយ​លិខិតឆ្លងដែន ឯកសារ​និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ឡើង​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ខណៈ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី បាន​បន្ថយ​ល្បឿន​ដើម្បី​បត់​ចូល​ទៅ​ក្នុង​អាកាសយានដ្ឋាន ស្រាប់តែ​មាន​ចោរ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ទៅ​អែបជិត​រួច​ធ្វើ​សកម្មភាព ឆក់​យក​កាបូប​បាន​សម្រេច និង​គេចខ្លួន​បាត់​តែ​ម្ដង ។

អត្ថបទសរសេរ ដោយ