ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃ​ទៀត​ប៉ុណ្ណោះ កីឡាករ​ជុំវិញ​ពិភពលោក​នឹង​ជួបជុំ​គ្នា​ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៥ ដែល​ឧ​ប​ត្ថ​ម្ភ​ធំ​ដោយ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ)!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី៥ ដែល​ឧ​ប​ត្ថ​ម្ភ​ធំ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) នៅ​ខេត្តសៀមរាប ចាប់ផ្តើម​ចែក​ជូន​នូវ​អាវ​កីឡា ក៏​ដូច​ជា​​ស្លាក​លេខ និង​បន្ទះ​អេ​ឡិច​ត្រូ​និក​សម្រាប់​កត់ត្រា​ការ​រត់​របស់​កីឡាករ​ហើយ​នៅ​សណ្ឋា​គារ​អ​ប្សា​រា​អង្គរ ដែល​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៦…

​រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី៥ ដែល​ឧ​ប​ត្ថ​ម្ភ​ធំ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) នៅ​ខេត្តសៀមរាប ចាប់ផ្តើម​ចែក​ជូន​នូវ​អាវ​កីឡា ក៏​ដូច​ជា​​ស្លាក​លេខ និង​បន្ទះ​អេ​ឡិច​ត្រូ​និក​សម្រាប់​កត់ត្រា​ការ​រត់​របស់​កីឡាករ​ហើយ​នៅ​សណ្ឋា​គារ​អ​ប្សា​រា​អង្គរ ដែល​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៦ ខេត្តសៀមរាប ​ចាប់ពី​ព្រឹក​រហូត​ដល់​៦​ល្ងាច ​ថ្ងៃ​ទី​៤ សីហា នេះ​ហើយ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិកា​គណៈកម្មាធិការ​កីឡា​ជាតិ​អូ​ឡាំ​ពិ​ក ក៏​ដូច​ជា​គណៈ​កម្មាធិ​ការ​រៀបចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​នេះ បាន​បញ្ជាក់​ប្រាប់​ថា «​ទាំង​កីឡាករ​ជាតិ និង​អន្តរជាតិ​បាន​ចុះ​ឈ្មោះ​សរុប​ជិត ៤០០០ នាក់ មក​ពី​ជុំវិញ​ពិភពលោក​ជាង ៤០ ប្រទេស ដែល​ក្នុង​នោះ​មាន​អ្នក​រត់​ចម្ងាយ 3km, 10km, 21km និង 42km ខ្លះ​បាន​មក​ដល់​ទឹកដី​ខេត្តសៀមរាប​ហើយ រីឯ​ខ្លះ​ទៀត​កំពុង​ធ្វើ​ដំណើរ​មក​ដល់​ព្រម​គ្នា​តែ​ម្តង ​ដើម្បី​មក​​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី ៥ នៅ​មុខ​ប្រាសាទអង្គរវត្ត​»។​

​លោក​បាន​បន្ត​ទៀត​ផង​ដែរ​ថា សម្រាប់​ការងារ​បច្ចេកទេស​នៃ​ការ​វាស់​ល្បឿន​ក្នុង​ការ​រត់​របស់​កីឡាករ​នីមួយ​ៗ និង​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​តាម​ផ្លូវ​ដែល​ត្រូវ​ឆ្លងកាត់ ក្រោម​កិច្ច​សហការ​ពី​អ​ជ្ញា​ធរ​ក្នុង​ខេត្តសៀមរាប គឺ​យើង​បាន​ត្រៀម​រួចរាល់​អស់ហើយ ម៉្លោះ​ឡើយ​​រង់​ចាំតែ​ព្រឹ​ត្តិ​ការណ៍​ទិវា​រត់ប្រណាំង​នេះ​កើតឡើង​តែ​ប៉ុណ្ណោះ​។ ទាំង​ចំនួន​ភេសជ្ជៈ និង​ទឹក​សម្រាប់​ចែក​ជូន​កីឡាករ​ក្នុង​ពេល​រត់ប្រណាំង ដែល​ឧ​ប​ត្ថ​ម្ភ​ពី​ប៉ូវ​កម្លាំង WURKZ និង​ទឹកបរិសុទ្ធ​កម្ពុជា Cambodia Water ក៏​បាន​ត្រៀម​គ្រប់​ចំនួន​ហើយ​ដែរ​។​

សម្រាប់​មហាជន​ដែល​មិនមែន​ជា​កីឡាករ​អាជីព ឬ​កីឡាករ​អាជីព​ក្តី ដែល​មិន​បាន​ហ្វឹក​ហាត់​​គ្រប់គ្រាន់​សម្រាប់​ការ​រត់​ប្រវែង​ឆ្ងាយ​នេះ​គួរតែ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ខ្លះ​មុន​ពេល​រត់ ឬក្នុងអំឡុងពេល​រត់ ដើម្បី​អាច​មក​ដល់ទី​បាន​លឿន​ជាង​ការ​រំពឹង​​ទុក​។ ហើយ​ក្រោយ​ពេល​រត់ បើ​មានការ​ស្ពឹក​ស្រពន់ ឈឺ​សាច់ដុំ​ជើង ក៏​លោក​អ្នក​អាច​​មក​ទទួលយក​ការ​ម៉ាស្សា​ជើង​អត់​គិតលុយ​ថែម​ទៀត​នៅ​ស្តង់​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត បើ​មាន​កម្លាំង​គ្រប់គ្រាន់​មក​ប្រកួត​ការ​លេង​ហ្គេ​ម​​កម្សាន្ត​ទទួលយក​កាដូរ​អនុស្សាវរីយ៍​ពី​ស្តង់ WURKZ យើង​ក៏​សូម​ស្វាគមន៍​ផង​ដែរ។​

​ជួប​គ្នា​នៅ​ទឹកដី​ខេត្តសៀមរាប មុខ​ប្រាសាទអង្គរវត្ត ហើយ​កុំ​ភ្លេច​មក​កម្តៅ​សាច់ដុំ​នៅ​មុខ​ឆាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) អោយ​សោះ ចាប់ពី​ម៉ោង ៤ ព្រលឹម មុន​ពេល​រត់​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ